CamNews

ព័ត៌មានជាតិ 

Wow! កោសទឹកកក ដណ្តើមយកទូរស័ព្ទ LUMIA ពីក្រុមហ៊ុន NOKIA (មានវីដេអូ)

ភ្នំពេញៈ ដើម្បីលើកចិត្តដល់អតិថិជនរបស់ខ្លួន ក្រុមហ៊ុន ទូរស័ព្ទ NOKIA បានបង្កើតកម្មវិធី
ល្បែងកម្សាន្ត កោស ទឹកកកយកទូរស័ព្ទស្មាតហ្វូនដ៏ទំនើបម៉ូដែល LUMIA 520 ជារៀងរាល់
ចុងសប្តាហ៍។ ជាក់ស្តែងនៅមុខផ្សារទំនើប សុវណ្ណាកាលពីល្ងាចថ្ងៃអាទិត្យ ទី២៦ ខែឧសភា
អតិថិជនទូរស័ព្ទ NOKIA បានចូលរួមលេងកម្សាន្ត និងទស្សនា យ៉ាងច្រើនកុះករ។

បន្ទាប់ពីការប្រកួតប្រជែង ដោយយកស្លាបព្រាកោសទឹកកក  យ៉ាងស្វិតស្វាញពី   អ្នកប្រកួត
ប្រជែងទាំង៦រូបនោះ ទីបំផុតទូរស័ព្ទស្មាតហ្វូនដ៏ស្រស់ស្អាត ពណ៌លឿងមួយគ្រឿងម៉ូដែល
LUMIA 520 បានធ្លាក់ទៅបេក្ខជន២រូប ដែលរួមសហការគ្នា កោសទម្លាយកម្រាស់ដុំទឹក។

បន្ទាប់ពីព្យាយាមកោសទម្លុះទឹកកកកម្រាស់ ៦តឹក ដណ្តើមយកទូរស័ព្ទដោយជោគជ័យហើយ
នោះ បេក្ខជនលាភីទាំងពីររូប បានសម្តែងការសប្បាយរីករាយ ហើយស្រែកព្រមៗគ្នាថា
ទូរស័ព្ទ NOKIA  ម៉ូដែល LUMIA ពិតជាស្រស់ ស្អាត និងស៊ីវិល័យសាកសមមនុស្សសម័យថ្មី។

សូមបញ្ជាក់ថា សែស្រឡាយ Nokia Lumia ត្រូវបានប្រើប្រាស់ ដោយប្រព័ន្ធប្រតិបត្តិការណ៍
Window Phone ដែលផ្តល់ ភាពងាយស្រួល ដល់អ្នកប្រើប្រាស់ ជាពិសេស មានពណ៌លម្អ
ដ៏ឆើតឆាយ ដែលអាចឱ្យអតិថិជនរៀប ចំ Start Screen ដោយដាក់ពណ៌ ប្តូរទំហំ និងកំណត់
ទីតាំង នៃ Apps សំខាន់ៗ ជាក្រឡាការ៉ូ ទៅតាមការនិយម នៃបុគ្គលម្នាក់ៗ ។

Nokia Lumia 920 ជាស្មាតហ្វូន លំដាប់ខ្ពស់ មានអេក្រង់ប្រភេទ PureMotion HD+ ដែលធ្វើ
Touch Screen ប្រសើរលើសគេ ហើយមានបំពាក់ដោយ បច្ចេកវិទ្យា PureView និង Optical
Image Stabilizer ដែលធ្វើឱ្យការ ថតរូប បានកាន់តែច្បាស់ល្អ ។ រីឯ Nokia Lumia 820 មាន
អេក្រង់ប្រភេទ Super Sensitive Touch និង មាន រូបរាងល្អប្រណិត មើលទៅហាក់បីដូចជា
មានតួខ្លួនតែមួយ (Uni-body) តែក៏អាចប្តូរគម្របថ្ម ផ្នែកខាងក្រោយ ដែលមានច្រើនពណ៌
តាមតម្រូវការ។ ចំណែកឯ Nokia Lumia 720 មានកម្រាស់ស្តើងជាងគេ ជាមួយនឹងទម្ងន់
ស្រាលបំផុត ជាមួយនឹងកាមេរ៉ា មុខក្រោយ ។ Lumia 620 មានរៀងតូចច្រឡឹង បង្កប់ដោយ
សម្រសឆើតឆាយ សម្រាប់យុវវ័យ ហើយ Lumia 520 ដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ
Window Phone វិញ គឺមានតម្លៃថោក ជាងគេ (១៨៥ដុល្លារ) ជាមួយការរចនាយ៉ាងស្រស់ស្អាត 
ព្រមទាំងមានអេក្រង់ Super Sensitive ទំហំ៤ អ៊ីង៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: national news