CamNews

តារា 

តារាកំប្លែង ពាក់ មី ធ្វើដំណើរទៅក្រសួងមហាផ្ទៃ ដើម្បីដាក់ពាក្យបណ្តឹងនិងអំពាវនាវដល់អ្នកជេររូបលោកទាំងឡាយ

ភ្នំពេញ ៖ មុននេះបន្តិច លោក ពាក់ មី បានធ្វើការ Live វីដេអូសារជាថ្មីម្តងទៀត ដើម្បីសុំទោសដល់មហាជនចំពោះការយល់ច្រឡំ ដែលថារូបលោកបានប្រើពាក្យមិនសមរម្យនៅលើបណ្តាញសង្គមហ្វេសប៊ុក ប៉ុន្តែការពិតទៅអាខោនរបស់លោកគឺ ត្រូវបានគេលួចយកទៅនោះទេ ។ 

តារាកំប្លែកកំពុងតែទទួលបានការប្រជាប្រិយភាពរូបនេះ បានបន្តទៀតថា ចំពោះរឿងអាខោនដែលត្រូវបានគេលួចយកទៅនេះ រូបគាត់កំពុងតែធ្វើដំណើរទៅក្រសួងមហាផ្ទៃ ដើម្បីដាក់ពាក្យបណ្តឹងនិងអំពាវនាវដល់អ្នកជេររូបលោកទាំងឡាយ ឈប់មានការយល់ច្រឡំ ហើយស្តីបន្ទោសដល់រូបលោកទៀតទៅ ព្រោះអាខោនដែលបានប្រើពាក្យមិនសមរម្យនោះ មិនមែនជារូបលោកឡើយ ។ 

ចង់ជ្រាបកាន់តែច្បាស់ ទៅទស្សនាវីដេអូនៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា ៕


ដោយ​ ៖ គន្ធា


Tags: Pek Mi