CamNews

តារា 

តារាកំប្លែង ពាក់ មី ប្រកាសរកមិត្តភក្តិ កាលនៅធ្វើការសំណង់ជាមួយគ្នា

ភ្នំពេញ ៖ តារាកំប្លែងដែលកំពុងតែឡើងកូដខ្លាំង មិនបានបំភ្លេចធាតុដើមនោះទេ លោកថែមទាំងមិនបានបំភ្លេចភាពជាមិត្តដែលធ្លាប់កំសត់កម្រជាមួយគ្នាទៀតផង ។ 



យោងតាមការបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ពាក់ មី បានលើកឡើងថា "សូមជួយស៊ែផង! បងប្អូនមើលរូបខ្ញុំកាលនៅធ្វើសំណង់មើល សង្ហារទេ? បងប្អូនស្រីៗដែលថតជាមួយខ្ញុំនេះ បើបានឃើញរូបខ្ញុំផុសហើយជួយខលមកខ្ញុំផង092130007 ខ្ញុំនឹកអនុស្សាវរីយ៏កាលនៅកំសត់កំរនេះណាស់ ខ្ញុំចង់ជួបអ្នកទាំងអស់គ្នា បងប្អូនជួយស៊ែអោយដឹងដល់ពួកគាត់ផង ខ្ញុំនឹកពួកគាត់ណាស់" ។

បើបងប្អូនបានឃើញ កុំភ្លេចទាក់ទងដល់តារាកំប្លែងរូបនេះផង ៕





ដោយ ៖ គន្ធា


Tags: Pek Mi