CamNews

តារា 

សុវណ្ណាឡាង មានបញ្ហាជាមួយនិងកំលោះសង្ហា លឹម ជាឡាយ??

ភ្នំពេញ ៖ មួយរយៈចុងក្រោយនេះមានហ្វេនៗជាច្រើនបានចោតជាសំណួរថា សុវណ្ណាឡាង មានបញ្ហាជាមួយនិងកំលោះសង្ហា លឹម ជាឡាយ ឬយ៉ាងណា ព្រោះមិនដែលឃើញអ្នកទាំងពីរទៅណាមកណាជាមួយគ្នាដូចកាលពីមុនសោះ ។ 

ពាក់ព័ន្ធជាមួយនិងរឿងនេះផងដែរ ស្រីស្អាត សុវណ្ណាឡាង បានបញ្ជាក់នៅថ្ងៃសម្ពោធរឿងថ្មីថា ការពិតខ្លួននិងតារាសម្តែងសង្ហា លឹម ជាឡាយ មិនបានមានបញ្ហាអ្វីជាមួយគ្នានោះទេ គ្រាន់តែមិនមានរឿងថតជាមួយគ្នាដូចពីមុន ទើបមិនសូវបានទៅណាមកជាមួយគ្នា ព្រមទាំងមិនបាន Live វីដេអូជាមួយគ្នា ដូចកាលពីមុន ។ 

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

គៀត សុវណ្ណឡាង បន្ថែមទៀតថា ចំពោះទំនាក់ទំនងរបស់ខ្លួននិងតួប្រុសក្នុងរឿង "ប្រពន្ធអ្នកឆ្លាត" នៅតែមិត្តរួមអាជីពដ៏ល្អជាមួយគ្នា ប៉ុន្តែមិនមានទំនាក់ទំនងជិតស្និទ្ធបែបគូស្នេហ៍នោះទេ ៕





ដោយ ៖ គន្ធា