CamNews

តារា 

ទោះបីបដិសេធកប់ៗមាត់ថា ត្រឹមជាមិត្តក្នុងសិល្បៈ ប៉ុន្តែ លឹម ជាឡាយ និង គេត សុវណ្ណឡាង ដឹកដៃគ្នាទៅធ្វើរឿង

ភ្នំពេញ ៖ នៅក្នុងកិច្ចសម្ភាស៍ជាមួយនិងអ្នកកាសែតនៅក្នុងស្រុក លោក លឹម ជាឡាយ និង គេត សុវណ្ណឡាង តែងតែបដិសេធជានិច្ចថា ទំនាក់ទំនងរវាងអ្នកទាំងពីរមិនមែនជាគូស្នេហ៍នឹងគ្នានោះទេ ។ 

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

ទោះបីជាត្រឹមតែជាមិត្តរួមសិល្បៈក៏ពិតមែន ប៉ុន្តែ តួឯប្រុសស្រីក្នុងរឿង "អាពាហ៍ពិពាហ៍" តែងតែដឹកដៃគ្នាទៅធ្វើការងារសង្គមជាមួយគ្នាជារឿយ ។ ជាក់ស្តែងយើងក្រលេកមកមើលការបង្ហោះរបស់ លោក លឹម ជាឡាយ និង គេត សុវណ្ណឡាង នៅលើបណ្តាញសង្គម ទាំងពីរបានចុះទៅចែកអំណោយជាមួយគ្នាថែមទៀតផង កាលពីម្សិលមិញនេះ ពិតជាគួរឲ្យស្រលាញ់មែនទែន ៕





ដោយ ៖ គន្ធា