មានគុណចំពោះគេដែលជានិស្សិតក្រីក្រម្នាក់មកពីខេត្ត។ តាមពិតក្នុងចិត្តគេ ក៏មិនចង់ធ្វើរបៀប......
នេះដែរ តែកាលៈទេសៈជាអ្នកបង្ខំរូបគេ អ្នកដែលនាងគួរបន្ទោសគឺលោកប៉ារបស់នាងទៅវិញនោះ
ទេ ព្រោះគ្រប់យ៉ាងសុទ្ធតែគាត់ជាអ្នកបង្កើតឡើងទាំងអស់។ ខ្ញុំខំស្តាប់វុធយ៉ាងយកចិត្តទុកដាក់ នឹង
សួរគេ បញ្ជាក់មួយសំនួរ “អញ្ជឹងគឺលោកប៉ាខ្ញុំ ជាអ្នកនាំអាតត្រូវទេ? ”ហេតុអីក៏វុធដឹងរឿងនេះច្រើន
ម្ល៉េះ?វុធក៏ ឆ្លើយប្រាប់ខ្ញុំថា តារាគឺជាមិត្តស្និទ្ធស្នាលរបស់គេ រឿងរបស់តារាគឺប្រៀបដូចជារឿងគេអ
ញ្ជឹង ហើយប៉ា របស់ខ្ញុំ ក៏ធ្លាប់ចាប់អារម្មណ៍វុធដែរ ប៉ុន្តែក្រោយពីគាត់បានដឹងថា វុធមានភាពទន់
ជ្រាយ គាត់ក៏ដកចិត្ត ទៅជ្រើសរើសតារាជាប្អូនធម៌វិញទៅ។ខ្ញុំមិនដឹងថា វុធនិយាយបែបនេះ គ្រាន់
តែជាការកាន់ជើងមិត្តគេឬយ៉ាងណានោះទេ តែអារម្មណ៍ទី ៦ របស់ខ្ញុំបានប្រាប់ខ្ញុំថា តារាប្រហែល
ជាមនុស្សមិនខុសទេ ម្នាក់ ដែលខុសគឺលោកប៉ាខ្ញុំតែម្នាក់គត់។
រំលងមួយថ្ងៃក្រោយមក តារាបាននាំលោកប៉ា មករកខ្ញុំដល់បន្ទប់ជួល ។ ពេលនោះ ខ្ញុំបានស្ទុះទៅ
អោប លោកប៉ា នឹងយកដៃ ទៅសំពះសូមខមាលទោសគាត់ ដែលកន្លងមកខ្ញុំធ្វើជាកូនមិនល្អ មិន
យល់ពីអារ រម្មណ៍ឪពុកត្រូវកាអី។ លោកប៉ាស្រឡាំងកាំង ពេលដែលឃើញខ្ញុំបែបនេះ រួចគាត់សួរ
ថា “កូនឈប់ ខឹងនឹងប៉ាហើយមែនទេ ? ”ខ្ញុំក៏បានរៀបរាប់ប្រាប់គាត់ថា ខ្ញុំឈប់ខឹង ព្រោះវុធបាន
ប្រាប់ខ្ញុំអស់ហើយ ថាប៉ាធ្វើបែបនេះ ក៏ព្រោះតែនិស្ស័យ នឹងធម្មជាតិជាអ្នកកំណត់អោយលោកប៉ា
មានចិត្តស្រឡាញ់ភេទ ដូចគ្នា ហេតុនេះកូនគួរតែគ្មានហេតុផលណា ត្រូវប្រកាន់ខឹងនឹងលោកប៉ា
ទៀតដែរ។ លោកប៉ាសប្បាយ ចិត្តថើបក្បាលខ្ញុំដោយក្កីសណ្តោស។ រួចគាត់បានសន្យាជាមួយនឹង
ខ្ញុំថា ចាប់ពីថ្ងៃនេះទៅ គាត់នឹង ឈប់ធ្វើខ្លួនជាប៉ាមិនល្អទៀតហើយ គឺគាត់គ្រាន់តែកែប្រែរាល់កំហុ
សឆ្គង ដែលស្រឡាញ់ភេទដូចគ្នា មកធ្វើជាឪពុកម្នាក់ ដែលផ្តល់ភាពកក់ក្តៅដូចឪពុកគេដទៃទៀត
ចំណែកតារាវិញ គាត់នៅតែរាប់អាន ធ្វើជាប្អូនធម៌ដដែល នឹងជួយទំនុកបំរុងអោយបានទៅរៀន
នៅបរទេស ហើយបើនៅពេលដែលបងតា រាត្រឡប់មកវិញ គាត់នឹងជួយបងតារា នឹងខ្ញុំអោយរៀ
បការ នឹងគ្នាថែមទៀតផង ។ ខ្ញុំទទួលយកចម្លើយ ពីលោកប៉ាដោយក្តីត្រេកអរ តែខ្ញុំសូមមិនទាន់
ប្រាប់លោកប៉ា ថាខ្ញុំគួរតែស្រឡាញ់បងតារាវិញ ឬយ៉ាង ណានោះទេ ។ ប្រហែលជាត្រូវគិតអោយ
បានម៉ត់ចត់សិនហើយ ។ នៅពេលដែលដោះស្រាយគ្នាដឹងរឿងហើយ លោកប៉ាក៏សុំអនុញ្ញាត ប៉ា
-ម៉ាក់ចិញ្ចឹមខ្ញុំ ដើម្បីយកខ្ញុំទៅរស់នៅផ្ទះវិញ ហើយប៉ាម៉ាក់ចិញ្ចឹម ខ្ញុំក៏សប្បាយចិត្តដែរ ដោយបាន
ឃើញខ្ញុំទៅរស់នៅជួបជុំក្រុមគ្រួសារវិញនោះ។
ពេលវេលាចេះតែកន្លងផុតទៅ ប៉ុន្តែខ្ញុំនៅតែនឹកដល់ ប៉ា ម៉ាក់ចិញ្ចឹមខ្ញុំជានិច្ច ហេតុនេះខ្ញុំបានជួយ
ពួក គាត់ដោយបានប្រាប់លោកប៉ា អោយចាត់វិធានការយកកូនទីមួយរបស់ពួកគាត់ ទៅកាន់មជ្ឈ
មណ្ឌលកែប្រែ ដើម្បីលប់បំបាត់ការប្រើប្រាស់គ្រឿងញៀន។ ចំនែកកូនទី ២ នឹងទី ៣ វិញ គឺខ្ញុំមិន
អាចជួយអ្វី បាននោះទេ ព្រោះនេះគឺជាធម្មជាតិ ដែលបានបង្កើតពួកគេមកមានលក្ខណៈស្រីមិនចំ
ស្រី ប្រុសមិនចំប្រុស ដូចនេះ មានតែតាមបុណ្យព្រេងវាសនារបស់ពួកគេទៅចុះ ។ ក្រោយពីបាន
ដោះស្រាយបញ្ហាទាំង អស់នេះហើយ គឺដល់ពេលវេលាដែលបងតារា ទៅបន្តការសិក្សានៅបរទេ
សផងដែរ លោកប៉ា នឹងខ្ញុំ ព្រមទាំងប៉ា ម៉ាកចិញ្ចឹម នឹងកូនៗគាត់ទាំងពីរ បានមកជូនដំណើរនៅឯ
ព្រលានយន្កហោះពោធិចិនតុង ពេលនោះខ្ញុំបានស្រក់ទឹកភ្នែក ដោយមិនដឹងខ្លួន ពេលដែលឃើញ
តារាឈានជើងចេញពីខ្ញុំ តែខ្ញុំក៏រីក រាយដែរ នៅពេលដែលក្នុងចិត្តខ្ញុំ កំពុងគិតបែបណាចំពោះបង
តារានោះ ៕ (ចប់ដោយបរិបូរណ៍)
ជាចុងក្រោយ ទំព័រសារព័ត៌មាន Camnews សូមថ្លែងអំណរ អរគុណ ដល់បណ្តាប្រិយមិត្តទាំងអស់
ដែលជាអ្នក គាំទ្រ តាមដានអានកំសាន្តនូវរឿងភាគប្រលោមលោកមួយនេះ ក៏ដូចជា បានគាំទ្រនូវ
រាល់ព័ត៌មានដែលបានចេញផ្សាយដោយគេហទំព័រសារព័ត៌មានកំសាន្ត Camnews សូមអោយជួប
តែ ពុទ្ធពរទាំង ៤ ប្រការ , សុខភាពល្អ , រកទទួលទានមានបាន , ជោគជ័យនៅក្នុងជីវិតការងារ
នឹង មានសុភមង្គលគ្រប់ៗក្រុមគ្រួសារ៕
សូមអរគុណ !!!!
រៀបរៀង ៖ ពិសី
អ្នកនិពន្ធ ៖ អ៊ឹម វ៉ាន់ឌី
ទូរស័ព្ទ ៖ 012621305
ក្រុមអង្គការសិទ្ធិមនុស្សសម្ដែងការមិនយល់ស្របចំពោះការផ្ដន្ទាទោសដាក់ពន្ធនាគារ ដែលអនុវត្ដចំពោះអ្នកកាសែតប្រជាជនមួយរូបគឺ អ្នកស្រី .......
យោងតាមការរាយការណ៍របស់ Reuters កាលពីថ្ងៃចន្ទ រដ្ឋអាជ្ញាអ៊ុយក្រែនកំពុងបើកការស៊ើបអង្កេតលើលោក Oleksandr Tupytskyi ប្រធាន.......
ធំឡើងកាលណា សម្ពាធស្ពាយតាមក៏មិនតូចដែរ។ ខ្សែជីវិតតែងតែមិនទៀង ជួនជោគជ័យ ជួនបរាជ័យ តែកម្លោះសង្ហាទីក្រុងម្នាក់នេះ គ្មានឡើយ......
ទឹកផ្លែឈើលាងសម្អាតជាតិពុល ត្រូវបានអ្នកជំនាញវេជ្ជសាស្រ្ដជាច្រើន ណែនាំឱ្យពិសា ដើម្បីកម្ចាត់ជាតិពុល ពីក្នុងរាងកាយ........
លោក Mik Thongraya កញ្ញា Preaw Tussaneeya និងកញ្ញា Pupe Kessarin ចាប់ផ្ដើមថតខ្សែភាពយន្ដភាគថ្មីរឿង.....
ខាងក្រោមនេះ គឺជាតារាស្រីថៃដ៏ស្រស់ស្អាត ដែលឈានដល់អាយុ ៤០ ឆ្នាំ នៅឆ្នាំនេះ....
ដើម្បីស្វាមគន៍នៃការបើកដំណើរការឡើងវិញ រោងភាពយន្តមានរឿង ៤ ត្រៀមសម្រាប់ចាក់បញ្ចាំង។ ភាពយន្តទី ១ គឺរឿង Animation មាន.....
ខាងក្រោមនេះ គឺជាកំពូលតារាស្រីថៃទាំង ៣ រូប ជាមួយអ្នកគ្រប់គ្រងជាទីស្រឡាញ់របស់ពួកគេ ........
នៅក្នុងបញ្ជី កញ្ញា Bella Ranee ជាប់ចំណាត់ថ្នាក់ទី ១ សម្រាប់តួអង្គរបស់នាង នៅក្នុងខ្សែភាពយន្ដរឿង “Roy Leh Marnya” ......
ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្ដិជនបរទេសរបស់ក្រសួងរតនាគារអាមេរិក កាលពីថ្ងៃសុក្រ បានដាក់ទណ្ឌកម្មមេដឹកនាំយោធាលោក........