CamNews

តារា 

រំភើបណាស់ ដូចក្នុងរឿងនិទាន!! អ្នកមេម៉ាយនាង Janie ត្រូវសង្សារសុំរៀបការនៅមាត់សមុទ្រ

ថៃ ៖​ ទោះបីខ្លួនជាស្រ្តីមេម៉ាយ ហើយមានអាយុច្រើនក៏ពិតមែន ប៉ុន្តែនាង Janie Tien Phosuwan នៅតែអាចស្វែងរកស្នេហ៍ពិតរបស់ខ្លួន ទាំងវ័យក្មេងជាង ហើយមានរូបរាងសង្ហាថែមទៀតផង ។ 

យោងតាមការបង្ហោះរបស់តួស្រីក្នុងរឿង "ភ្លើងបុណ្យ" រូបនេះ បានឲ្យដឹងថា រូបនាងបានឆ្លើយយល់ព្រមរៀបការទាំងជាមួយនិង លោក Mickey Allapach Na Pombhejara ជាមិត្តប្រុសរបស់នាង ។ 

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

ដំណឹងនេះបានធ្វើឲ្យហ្វេន និងតារាល្បីផ្សេងៗទៀតនៅក្នុងសិល្បៈថៃ បានចូលរួមត្រេកអរយ៉ាងខ្លាំង ។ គួរបញ្ជាក់ឲ្យដឹងថា រឿងរ៉ាវរបស់គូស្នេហ៍មួយនេះប្រៀបដូចក្នុងរឿងនិទាន ព្រោះអ្នកមេម៉ាយនាង Janie ត្រូវសង្សារសុំរៀបការនៅមាត់សមុទ្រ យ៉ាងរ៉ូមែនទិច ៕


ប្រែសម្រួល​ ៖ គន្ធា

ប្រភព ៖ janie


Tags: Janie Tien Phosuwan Mickey Allapach Na Pombhejara