យោងតាមសមត្ថកិច្ចថា គ្រូជនជាតិហ្វីលីពីន ដែលប្រឈមមុខនឹងការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ នៅសាលាដំបូងខេត្តកណ្តាលបានបដិសេធការចោទប្រកាន់ ដោយគ្មានផ្តល់ការដោះសារណាមួយឡើយ។
លោក យន់ សុយ៉ាន់ មន្ត្រីនគរបាលព្រហ្មទណ្ឌក្រុងតាខ្មៅ បាននិយាយថា បុរសអាយុ ២៧ ឆ្នាំ ឈ្មោះ Roman Palo Aquino ដែលត្រូវបានចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ នៅសាលាដំបូងខេត្តកណ្តាលកាលពីថ្ងៃទី ១៣ ខែឧសភា បានបដិសេធការចោទប្រកាន់ ក្នុងពេលសមត្ថកិច្ចចោទសួរ។
លោក Aquino ដែលបង្រៀនភាសាអង់គ្លេស នៅសាលាអន្តរជាតិ វេស្ទលែនដ៍ ស្ថិតក្នុងឃុំតាខ្មៅ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ១០ ខែឧសភា បន្ទាប់ពីមានបណ្តឹងរបស់ឪពុកម្តាយក្មេងស្រីអាយុ ៤ ឆ្នាំ ដែលជាសិស្សរបស់ជនជាប់ចោទ។ ពាក្យបណ្តឹងនេះបានចោទប្រកាន់ថាលោក Aquino បានរំលោភនាងនៅក្នុងបន្ទប់ទឹកសាលា មុនពេលឪពុកម្តាយជនរងគ្រោះមកទទួលនាងចេញពីរៀន។
”អំឡុងពេលសមត្ថកិច្ចសួរចម្លើយ លោក Aquino បានបដិសេធការចោទប្រកាន់នេះ”។ ”គាត់បាននិយាយថា គាត់មិនបានរំលោភបំពានផ្លូវភេទលើជនរងគ្រោះ ឬក៏រំលោភនាងទេ។ គាត់និយាយថា គាត់មិនដឹងថាមានអ្វីកើតឡើងលើក្មេងស្រីនោះទេ។ ”
ទោះជាយ៉ាងណាក៏ដោយ ពាក្យបណ្តឹងប្រឆាំងនឹងរូបលោក មានភស្តុតាងនៃការបំពាន និងរំលោភសេពសន្ថវៈទៅលើជនរងគ្រោះ ត្រូវបានផ្តល់សក្ខីកម្មដោយវេជ្ជបណ្ឌិត ដែលធ្វើការពិនិត្យលើជនរងគ្រោះ។ សមត្ថកិច្ចមិនបានជឿលោក Aquino និងបានបញ្ជូនគាត់ទៅតុលាការដើម្បីសាកសួរបន្ត បន្ទាប់មកគាត់ត្រូវបានចោទប្រកាន់ ហើយបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ន”។
លោក Aquino ត្រូវប្រឈមមុខជាប់ពន្ធធនាគារពី ៧ ទៅ ១៥ ឆ្នាំប្រសិនបើត្រូវផ្តន្ទាទោស។
លោក សុយ៉ាន់ បានកត់សម្គាល់ថាលោក Aquino មកពីទីក្រុងម៉ានីល ចូលមកប្រទេសកម្ពុជា ក្នុងនាមជាអ្នកទេសចរ មុនពេលគាត់ចាប់ផ្តើមបង្រៀនភាសាអង់គ្លេស នៅសាលាអន្តរជាតិ វេស្ទលែនដ៍ នៅឃុំតាខ្មៅ ក្នុងឆ្នាំ ២០១៧ ៕
ប្រភព ៖ khmertimes