CamNews

តារា 

អតីតតារាស្រីម្នាក់ រំភើបចិត្តរហូតស្រក់ទឹកភ្នែក ក្រោយរៀបការជាង ៣ ឆ្នាំទៅហើយទើបតែមានកូនដំបូង

ព័ត៌មានកំសាន្ត ៖ អតីតតារាស្រីប្រចាំទូរទស្សន៍ Channel 7 ទើបតែបានផ្តល់កំណើតឲ្យកូនស្រីជាដំបូង បានធ្វើឲ្យនាងកើតមានចិត្តរំភើបរហូតស្រស់ទឹកភ្នែកទាំងមិនដឹងខ្លួន ។ 

តារាស្រី Pantip ត្រូវបានក្រុមគាំទ្របានឃើញទឹកភ្នែករបស់នាង ខណៈពេលដែលបានថតរូបជុំគ្នាជាមួយនិងក្រុមគ្រួសារ ទើបធ្វើឲ្យមានមនុស្សជាច្រើនគិតថា វាគឺគ្រាន់តែទឹកភ្នែកដែលស្រក់ដោយសារតែក្តីរំភើប ព្រោះទើបតែផ្តល់កំណើតឲ្យកូនស្រីជាទីស្រលាញ់តែប៉ុណ្ណោះ ។




គួររំលឹកឲ្យដឹងថា​ អ្នកនាង Pantip បានរៀបអាពាហ៍ពិពាហ៍ជាមួយនិងមិត្តប្រុសរបស់នាងអស់រយៈពេលជាង ៣ ឆ្នាំទៅហើយ ប៉ុន្តែទើបតែមានកូនកាលពីពេលថ្មីៗនេះទេ ។ 

កូនស្រីរបស់អ្នកនាង Pantip ដែលបានចាប់កំណើតកាលពីពេលថ្មីៗនេះ មានទម្ងន់ ៣៥០០ ក្រាម ដែលស្មើនឹង ៣ គីឡូកន្លះ ហើយអ្នកស្រីបានដាក់ឈ្មោះឲ្យកូនស្រីជាទីស្រលាញ់ថា Eye ហើយអ្នកស្រីក៏ទទួលបាននូវខមមិន (Comment) ជាច្រើនពីក្រុមអ្នកគាំទ្រ​ដែលបានខមមិន អបអរសាទរទៅកាន់ក្រុមគ្រួសារដ៏រីករាយមួយនេះ ៕




ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar