អាការៈញាក់ត្របកភ្នែក ឬចិញ្ចើម ពេលខ្លះ វាមិនមែនជារឿងធម្មតានោះទេ ប៉ុន្ដែវាប្រាប់យើង នូវបញ្ហាមិនប្រក្រតីមួយចំនួន ក្នុងរាងកាយ។
១/ ភាពតានតឹង
បណ្ឌិត Monica នៅមន្ទីរពិសោធផ្នែកចក្ខុវិទ្យាអាមេរិក ឱ្យដឹងថា ៖ “អាការៈញាក់ត្របកភ្នែក ញាក់ ចិញ្ចើមជាប់ៗគ្នា រយៈពេលយូរថ្ងៃ អាចជាសញ្ញាមួយប្រាប់ថា អ្នកកំពុងមានភាពតានតឹងក្នុង
អារម្មណ៍ មានសម្ពាធអ្វីមួយធ្ងន់ធ្ងរ និងមិនអាចគេងលក់ស្រួល។ ដើម្បីដោះស្រាយបញ្ហានេះ អ្នក
ត្រូវ តែបញ្ចេញចោលនូវភាពតប់ប្រមល់ ដោយធ្វើការហាត់ប្រាណ ឬកំសាន្ដអារម្មណ៍ ដើម្បី
លំហែ ខួរក្បាល”។
២/ កាហ្វេអ៊ីន ឬស្រា
សារជាតិដែលអាចធ្វើឱ្យរំជើបរំជួលដល់សរសៃប្រសាទ ដូចជាកាហ្វេអ៊ីន ជាតិអាកុលក្នុងស្រា
ស្របៀរ អាចនាំឱ្យកើតអាការៈញាប់ភ្នែក ពិសេសគឺនៅពេលអ្នកញ៉ាំច្រើន និងជាប្រចាំ។ កាត់
បន្ថយ ឬបោះបង់កាហ្វេ ស្រា ហើយងាកមកទទួលទានភេសជ្ជៈ និងអាហារដទៃដែលល្អសម្រាប់សុខភាព នឹងជួយឱ្យអ្នកគេចផុតអំពីបញ្ហាពិបាកទ្រាំខាងលើ។
៣/ រាងកាយខ្វះជាតិរ៉ែ
កង្វះខាតជាតិ ម៉ាញេស្យូម នឹងមានផលប៉ះពាល់ដល់ដំណើរការនៃប្រព័ន្ធតុល្យភាពផ្នែកជាតិ
បំប៉ន ហើយអាចបណ្ដាលឱ្យសរសៃត្រង់ម្ដុំភ្នែក ត្រូវញ័រ ឬទាញ។ នៅពេលពិនិត្យឈាម គ្រូពេទ្យនឹងអាចដឹងបានថា អ្នកមានកង្វះជាតិ ម៉ាញេស្យូម ដែរ ឬអត់ ប្រសិនខ្វះ អ្នកគួរតែផ្លាស់ប្ដូររបប
អាហារ ដោយបន្ថែមអាហារដែលសម្បូរដោយ ម៉ាញេស្យូម ដូចជាបន្លែស្ពីណាច ផ្លែ អាល់ម៉ុង ម្សៅអង្ករសាលី ឬគ្រាប់ថ្នាំប៉ូវ ម៉ាញេស្យូម។
៤/ ភ្នែកស្ងួត
អាការៈញាប់ភ្នែក ក៏ជាសញ្ញាមួយប្រាប់ថា ភ្នែករបស់អ្នកត្រូវស្ងួត ដោយសារការវិវឌ្ឍទៅរក
ភាពចាស់ ការប្រើប្រាស់កញ្ចក់កែវភ្នែក (contact lenses) មិនមិនសមស្រប ឬដោយសារផលវិបាកនៃថ្នាំពេទ្យណាមួយដែលអ្នកបានលេប។ល។ បើទោះជាបញ្ហាកើតឡើងដោយសារមូលហេតុណាមួយក៏ដោយ គឺអ្នកត្រូវតែទៅជួបគ្រូពេទ្យឯកទេស ដើម្បីពិនិត្យ និងព្យាបាលឱ្យបានទាន់ពេល
វេលា។
៥/ ចុករោយភ្នែក
មូលហេតុមួយផ្សេងទៀតដែលនាំឱ្យញាក់សរសៃភ្នែក នោះគឺការចុករោយភ្នែក ដែលបណ្ដាលមកពីកត្តាមួយចំនួន ដូចជា អ្នកមិនបានពាក់វ៉ែនតាខ្មៅការពារភ្នែក ពេលចេញដើរក្រោមកំដៅ
ថ្ងៃ ការពាក់វ៉ែនតាខុសនឹងកម្លាំងភ្នែក ការផ្ដោតខ្លាំងទៅលើតែកុំព្យូទ័រ ទូរស័ព្ទ ឬទូរទស្សន៍ ឬមួយការប្រើប្រាស់កុំព្យូទ័រយូរពេក ដោយមិនបានទុកឱ្យភ្នែកមានពេលសម្រាក។
៦/ ទម្លាប់សង្កៀតធ្មេញ
មនុស្សមួយចំនួន មានទម្លាប់សង្កៀតធ្មេញ ឬខាំញេញធ្មេញនៅពេលគេង ដោយមិនដឹងខ្លួន នេះក៏ជាកត្តាមួយ ធ្វើឱ្យសរសៃត្រង់ជុំវិញភ្នែក ចេះតែញាក់។ ដំណោះស្រាយ គឺអ្នកគួរតែទៅកាន់
ពេទ្យធ្មេញ ដើម្បីអាចឱ្យគ្រូពេទ្យជួយរកវិធីការពារធ្មេញ ក្នុងពេលគេង និងរកវិធីព្យាបាលទម្លាប់អាក្រក់នេះ។
៧/ មូលហេតុដទៃ
ជួនកាល អាការៈញាក់ ញ័រភ្នែក គឺជាសញ្ញាព្រមានអំពីជម្ងឺមួយចំនួន ដូចជា ជាតិស្ករក្នុងឈាម
ថយចុះ , ជម្ងឺភ្លេចភ្លាំង , ជម្ងឺ Tourette និងបញ្ហាច្របូកច្របល់នៃមុខងារសរសៃប្រសាទ។ ប្រសិនវាកើតឡើងដោយមានរួមផ្សំជាមួយអាការៈដទៃគួរឱ្យព្រួយបារម្ភ អ្នកគួរតែទៅជួបគ្រូពេទ្យ ដើម្បី
សូមយោបល់ជាបន្ទាន់។
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
មានបញ្ហាពេលកំពុងបើកបរ ត្រូវដោះស្រាយ បែបណា?
វិធីព្យាបាលកំចាត់ជាតិពុលនៅលើស្បែកមនុស្ស បង្កដោយវល្លិពិស
វិធីព្យាបាលកំចាត់ស្លាកស្នាមនៅលើស្បែក ដោយធម្មជាតិ
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ LS