CamNews

តារា 

បវរកញ្ញាថៃ ២០១៤ លាលែងចេញពីតំណែង ដោយសារតែទស្សនិកជន ជេរស្តីនិងរិះគន់ លើគំនិតមតិ នយោបាយរបស់នាង

កាលពីខែមុន ថៃ បានរកឃើញ បេក្ខនារី បវរកញ្ញា របស់ខ្លួនដោយ នាងមានឈ្មោះថា Weluree Ditsayabut អាយុ ២២ ឆ្នាំ ។ Weluree ជាបេក្ខភាព មួយរូបរបស់ថៃ ដែលនឹងត្រូវទៅ ប្រកួតនៅ ក្នុងកម្មវិធី បវរកញ្ញា ចក្រវាឡ តែម្សិលមិញនេះ នាងបានលះបង់ និងលាលែង ចេញពីតំណែង របស់នាងហើយ ។



Weluree បានបើកសន្និសិទ្ធ កាសែតកាលពី ម្សិលមិញ ដោយប្រកាស ជាសាធារណថា នាងសុំ លាលែង ចេញពីតំណែង ជាបវរកញ្ញាហើយ ដោយសារតែមាន ហេតុផលមួយចំនួន ។ នាងបាន ប្រាប់ថា ហេតុផលទីមួយនោះគឺ នាងធ្លាប់បានឃើញ និងលឺពីទស្សនិកជនថា នាងធាត់ពេកមិន សមធ្វើជា បវរកញ្ញាឡើយ ។ ចំណែកហេតុផល មួយទៀតវិញ គឺទាក់ទងនិងនយោបាយ ដោយ វាទាក់ទង ជាមួយនិង ពាក្យមួយឃ្លា របស់នាងដែល ប៉ះពាល់ដល់ខាង អាវក្រហម ដែលនាង បាននិយាយតាម Facebook របស់នាង កន្លងមក ។ នៅក្នុងពាក្យដែល បណ្តាលអោយ ប៉ះពាល់ ដល់នយោបាយនោះគឺ " ក្រុមអ្នកតវា អាវក្រហមទាំងអស់ គួរតែកំចាត់ចោលទាំងអស់ " ។
ជាមួយនិង ពាក្យនេះហើយ បានធ្វើអោយ មានការរិះគន់ និងវាយប្រហារ ជាច្រើនតាម ប្រព័ន្ធ Facebook របស់នាង ដែលធ្វើអោយ ម្តាយរបស់នាង ព្រួយបារម្ភ ជាខ្លាំង ។ ដោយហេតុនេះ ទើបនាង សំរេចិត្តថា លះបង់តំណែងជា បវរកញ្ញានេះ ចោលតែម្តង ដើម្បីអោយ អ្នកម្តាយរបស់ នាងបានស្រណុកចិត្តវិញ ។



ខាងអ្នកគ្រប់គ្រង ការប្រកួតបវរកញ្ញាថៃ មិនទាន់ប្រាប់អំពី បេក្ខនារីមួយណា ដែលនឹងត្រូវជំនួស កន្លែង Weluree នៅឡើយទេ តែបានប្រាប់ថា នៅថ្ងៃខាងមុខ រាល់បេក្ខនារីទាំងអស់ នឹងត្រូវ ពិនិត្យរាល់ សកម្មភាពលើ បណ្តាញសង្គម របស់ពួកគេ ដើម្បីកុំអោយ​ មានបញ្ហាដូចលើកនេះ ម្តងទៀត ៕

 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ dailymail 


Tags: star model miss world miss universe miss thailand weluree ditsayabut