CamNews

តារា 

រូបសម្រស់ស្អាតខ្លាំងពេក ប៉ុន្តែអកុសល បវរកញ្ញាថៃ មិនបានទទួលបានជោគជ័យទេ

កំសាន្ត ៖ ជាលើកដំបូងក៏ធ្វើការសូមអបអរសាទរដល់បវរកញ្ញា Miss South Africa Demi-Leigh Nel-Peters ដែលបានក្លាយជាបេក្ខនារីបវរកញ្ញាថ្មីឆ្នាំ ២០១៧ នេះ ។ ជាការពិតណាស់ មានប្រភពព័ត៌មានជាច្រើន បាននិយាយថា ចម្លើយទីរបស់ បវរកញ្ញាថ្មីឆ្នាំ ២០១៧ នេះ គឺមិនបានល្អនោះទេ ប៉ុន្តែចម្លើយទី ២ របស់នាង ត្រូវបានគេកោតសរសើរថា នាងបានឆ្លើយវាចេញមកដោយស្នាមញញឹម និងមានទំនុកចិត្តជាទីបំផុត ។ 

ឥលូវនេះយើងក្រលេកមកនិយាយពីបវរកញ្ញាថៃវិញម្តង គឺនាង Maria Poonlertlarp ត្រូវបានគេដឹងថា នាងទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់មែនទែន ហើយក៏ទទួលបានប្រជាប្រិយភាពច្រើនដែរ ប៉ុន្តែគួរឲ្យសោកស្តាយនោះគឺរូបនាង បានឆ្លើយសំណួរចាកប្រធាន ទើបគ្មានសិទ្ធទទួលបានតំណែងបវរកញ្ញានេះ ។ 

ប្រភពដដែលបន្តថា នាងមើលទៅស្អាតខ្លាំងណាស់ ទោះជាយ៉ាងណារូបនាងមានការខ្វះខាតនូវបុគ្គលិកលក្ខណៈនិងទំនុកចិត្តក៏ដោយចុះ ។ទោះបីជាយ៉ាងណាក៏ដោយចុះ តារាល្បីៗជាច្រើននៅស្រុកថៃ ក៏នៅតែមានមោទនភាពចំពោះ Miss Thailand បើទោះជានាងមិនទទួលបានជោគជ័យនៅឆ្នាំនេះក៏ដោយចុះ ។ ហើយម្យ៉ាងវិញទៀត បវរកញ្ញាប្រទេសថៃរូបនេះ ក៏បានព្យាយាមអស់ពីសម្ថតភាពទៅហើយ ៕




ប្រែសម្រួល​ ៖ គន្ធា

ប្រភព ៖ sugar-daily