(ប៉េកាំង)៖ ភោជនីយដ្ឋានមួយបានបើកធ្វើអាជីវកម្មនៅ Shenyang ប្រទេសចិន បានទាក់ទាញបុរសៗជាច្រើនឲ្យចូលទៅបរិភោគអាហារនៅទីនោះ ព្រោះតែភាពសិចស៊ីរបស់អ្នកបម្រើស្រីដែលស្លៀកឈុតប៊ីគីនីរត់តុធ្វើឲ្យបុរសៗដែលចូលទៅកម្ម៉ង់អាហារមើលសឹងមិនដាក់ភ្នែក។
មិនតែប៉ុណ្ណោះ ភោជនីយដ្ឋានមួយនេះក៏មានបម្រើអាហារសមុទ្រឆ្ងាញ់ៗជូនអតិថិជនពិសាយ៉ាងពេញចិត្តផងដែរ ជាពិសេសពួកគេអាចបរិភោគបណ្តើរក្រលេកមើលស្រីស្អាតបណ្តើរទៀតផងប៉ុន្តែភាគច្រើនរសនិយមបែបនេះ ប្រហែលជាអាចទាក់ទាញអតិថិជនបុរសឲ្យចូលមកពិសាអាហារច្រើនជាងស្ត្រី។
គួរបញ្ជាក់ផងដែរថា កាលពីខែសីហាកន្លងទៅ នារីវ័យ២៧ឆ្នាំដ៏ស្រស់ស្អាតម្នាក់នៅ Hangzhou ក៏បានផ្សាយពីការបម្រើសេវាកម្មរបស់នាង នៅលើវេបសាយមួយដែរដោយនាងទទួលបម្រើសេវាបកក្តាមជូនអតិថិជនដែលចូលចិត្តពិសាគ្រឿងសមុទ្រឲ្យងាយស្រួលបរិភោគដោយមិនបារម្ភពីរឿងពិបាកបកដែលវាជាទីផ្សាររកលុយដ៏ងាយមួយរបស់នាង Xie ៕
ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង