(ភ្នំពេញ)៖ តារាសម្តែង និងជាតារាហ្វេសប៊ុកដ៏ល្បីឈ្មើ លោក Pey Pey Dy បានបង្ហោះឃ្លីបវីដេអូខ្លីមួយ បង្ហាញអារម្មណ៍ហួសចិត្តផង អស់សំណើចផង បន្ទាប់ពីរថយន្តរបស់លោក ត្រូវបានម៉ូតូរ៉ឺម៉កកង់បីបុកពីក្រោយ បណ្ដាលឲ្យកំពិត និងឆ្កូតថ្នាំមួយផ្នែកចំហៀងខាងក្រោយ។
តាមរយៈវីដេអូមានរយៈពេលជិត៣នាទី ដែលលោក Pey Pey Dy បង្ហោះនៅលើហ្វេសប៊ុកជាសាធារណៈ នៅម៉ោងប្រមាណ ១ថ្ងៃត្រង់ ថ្ងៃទី០៥ ខែមីនានេះ ដោយបាននិយាយថា៖ ថ្ងៃនេះចង្រៃអ្វី ឬក៏លោកជាន់ពែនណាគេនោះ ទេស្រាប់តែចេញដំណើរពីផ្ទះមិនទាន់បានប៉ុន្មានផង ស្រាប់តែមានម៉ូតូរ៉ឺម៉កកង់បីមួយគ្រឿង បើកបររេពេញផ្លូវក៏ជ្រុលចង្កូតមកប៉ះជាមួយរថយន្តរបស់ខ្លួន បណ្តាលឲ្យខូចខាតឆ្កូតឆ្នាំយ៉ាងដំណំ។
លោក Pey Pey Dy បាននិយាយបន្តទាំងសំណើច និងហួយចិត្តទៀតថា ការដែលនាំឲ្យលោកឈប់រថយន្តថតវីដេអូបង្ហោះទាំងកណ្តាលថ្ងៃត្រង់នេះ មកពីមានអារម្មណ៍មួម៉ៅពេកព្រោះកន្លងមកធ្លាប់ឃើញបងប្អូនអ្នករត់ ម៉ូតូរ៉ឺម៉កកង់បីមួយចំនួនគាត់មិនសូវជាគោលរពសិទ្ធិគ្នាក្នុង ការបើកបរឡើយ ដូចជាពេលនេះអីចឹង ស្រាប់តែមានរឿងរ៉ាវនេះកើតឡើងមកលើលោកវិញម្តង។ ប៉ុន្តែទោះបីជាយ៉ាងនេះក៏ពិត លោក Pey Pey Dy មិនរករឿងទាមទារថ្លែសំណងពីភាគីម្ចាស់រត់ម៉ូតូរ៉ឺម៉កកង់បីឡើយ។
តារាហ្វេសប៊ុកហ្វេសប៊ុករូបនេះ ក៏បានសូមណូមពរដល់អ្នកបើកបរម៉ូតូរ៉ឺម៉កកង់បីទាំងអស់ មេត្តាបើកបរឲ្យមានការប្រុងប្រយ័ត្នផងចៀសវាងការបង្គ្រោះថ្នាក់ដ៏ អ្នកដទៃ ព្រោះថាលើនេះប៉ះចំលោក ចុះបើចំអ្នកដទៃវិញប្រហែលជាគេចាំឲ្យសងថ្លៃខូចខាតជាមិនខាន៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី