ប្រសិនបានទៅកាន់ប្រទេសជប៉ុន អ្នកមិនគួររំលងចោលអង់តែនទូរទស្សន៍ដែលមាន
អាចទប់ទល់នឹងការរញ្ជួយដីកម្លាំង ៩ richter និងមានកំពស់ ៦៣៤ម (ខ្ពស់ បំផុតក្នុង
ពិភពលោក) នៅក្រុង Tokyo នោះទេ។
![](/FileManager/Articles/mce/2012/4/18/1b218a-18-04-2012--14-34-31.jpg)
ភ្ញៀវទស្សនាកំពុងនៅលើជាន់ដែលមានកំពស់ ៤៥០ម របស់ Tokyo Skytree នៅក្រុង
Tokyo កាលពីថ្ងៃទី ១៧ មេសា។
![](/FileManager/Articles/mce/2012/4/18/2e82eb-18-04-2012--14-37-47.jpg)
Tokyo Skytree គឺជាអង់តែនទូរទស្សន៍ខ្ពស់បំផុតក្នុងពិភពលោក(៦៣៤ម)។
យោងតាមក្រុមហ៊ុន Tobu Tower Skytree Co. បានអោយដឹងថា Tokyo Skytree គឺជា
ស្ថាបត្យកម្មខ្ពស់បំផុតទី ២ក្នុងលោក បន្ទាប់ពី Burj Khalifa ដែលមានកំពស់ ៨២៨ម នៅ
ក្រុង Dubai ។
![](/FileManager/Articles/mce/2012/4/18/426ad7-18-04-2012--14-43-52.jpg)
រចនាសម្ព័ន្ធ Tokyo Skytree មើលពីបង្អួចលើបង្អស់របស់ជណ្ដើរយោង ឆ្ពោះទៅកាន់ស្ថានីយ
ទស្សនានៅកំពស់ ៤៥០ម។
ស្ថានីយទូរទស្សន៍នេះនឹងត្រូវបានបើកដំណើរការនៅថ្ងៃទី ២២ ឧសភាខាងមុខ។
![](/FileManager/Articles/mce/2012/4/18/764609-18-04-2012--14-48-15.jpg)
អ្នកនឹងត្រូវចំណាយពេល ៥០វិនាទីក្នុងការជិះជណ្ដើរយោងដើម្បីទៅដល់កំពស់ ៣៥០ម
និងថែម ៣០វិនាទីទៀតដើម្បីឡើងដល់កំពស់ ៤៥០ម។
![](/FileManager/Articles/mce/2012/4/18/86ee79-18-04-2012--14-50-02.jpg)
Skytree មានភោជនីយដ្ឋានមួយ និងហាងកាហ្វេ ២នៅលើស្ថានីយទស្សនា ដោយមាន
កម្រាលឥដ្ឋកញ្ចក់ដែលអាចអោយភ្ញៀវមើលត្រង់ចុះមកក្រោមបាន។ Skytree ក៏មានជណ្ដើរ
មួយដែលមាន ២.៥២៣កាំសម្រាប់បង្ការករណីមានអាសន្ន។
![](/FileManager/Articles/mce/2012/4/18/927be6-18-04-2012--14-55-25.jpg)
Skytree លេចធ្លោជាងគេក្នុងក្រុង Tokyo ។
ក្នុងករណីមានរញ្ជួយដីកើតឡើង បេតុង និងគ្រោងដែកដែលត្រូវបានរចនាឡើងតាម
បែបទំនើប អាចកាត់បន្ថយភាពញ័ររបស់វា។
![](/FileManager/Articles/mce/2012/4/18/10eb70a-18-04-2012--14-57-39.jpg)
Skytree ត្រូវបានសាងសង់ឡើងដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបបំផុត អាចទប់ទល់នឹង
រញ្ជួយដីកម្លាំង ៧ richter នៅលើដី។
តាមគម្រោង Skytree នឹងកែលំអការបញ្ជូញរលកសញ្ញាទូរទស្សន៍ និងវិទ្យុនៅក្នុងក្រុង
Tokyo ។ ម្ចាស់ Skytree ក៏សង្ឃឹមថា វានឹងក្លាយជាទីតាំងសំខាន់មួយសម្រាប់ភ្ញៀវ
ទេសចរណ៍ក្នុង និងក្រៅប្រទេស៕
ដោយ ៖ សូរីយ៉ាង
ប្រភព ៖ AP, Reuters