ក្រុមមន្ត្រីក្នុងតំបន់ បាននិយាយថាមនុស្ស ៦ នាក់ នៅតែបាត់ខ្លួននៅឡើយ បន្ទាប់ពីការរអិលបាក់ដី បានកប់ផ្ទះបីខ្នង កាលពីថ្ងៃពុធ នៅក្នុងខេត្ត Oita ភាគនិរតីនៃប្រទេសជប៉ុន។
យោងតាមមន្ត្រីប៉ូលីស និងមន្ត្រីរដ្ឋាភិបាល នៅទីក្រុង Nakatsu បានឱ្យដឹងថា ផ្ទះបីខ្នងនៅក្នុងទីប្រជុំជន Yabakei ត្រូវបានកប់បាត់ ដោយការបាក់ដី បន្ទាប់ពីជម្រាលភ្នំមួយ បានដួលរលំនៅម៉ោងប្រហែល ៣ និង ៥០ នាទីព្រឹក ត្រូវនឹងម៉ោងក្នុងស្រុក។
ក្រុមមន្ត្រីជួយសង្គ្រោះក្នុងតំបន់ បាននិយាយថា ពួកគេបានស្នើសុំម៉ាស៊ីនធុនធ្ងន់កកាយដីដើម្បី អាចចូលទៅកាន់កន្លែងកើតហេតុ។
ពួកគេបាននិយាយថា បុគ្គលិកកងកម្លាំងស្វ័យការពារនៅលើដី ក៏នឹងជួយនៅក្នុងបេសកកម្មស្វែងរក និងសង្គ្រោះនេះផងដែរ ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ xinhuanet