ព័ត៌មានអន្តរជាតិ ៖ Lu Kang អ្នកនាំពាក្យឲ្យក្រសួងការបរទេស គូសបញ្ជាក់នៅថ្ងៃព្រហស្បត្តិ៍នេះ អោយដឹងថា ប្រធានាធិបតីចិន លោក Xi Jinping នឹងធ្វើដំណើរទស្សនកិច្ចផ្លូវការ ទៅកាន់ប្រទេស ហ្វាំងឡង់ ក៏ដូចជា ទៅកាន់រដ្ឋ Florida សហរដ្ឋអាមេរិក ក្នុងជំនួបកិច្ចប្រជុំកំពូល ប្រធានាធិបតី ចិន-អាមេរិក នាសប្តាហ៍ក្រោយនេះហើយ ។
ប្រភពដដែល ពីអ្នកនាំពាក្យខាងលើ តាមរយៈការធ្វើសេចក្តីថ្លែងការណ៍ដោយសង្ខេបប្រចាំថ្ងៃនោះ អោយដឹងថា ឆ្លើយតបទៅតាមការអញ្ជើញជាផ្លូវការពីប្រធានាធិបតី ប្រទេសហ្វាំងឡង់ Sauli Niinisto ក៏ដូចជា ពីប្រធានាធិបតីទើបជាប់ឆ្នោត សហរដ្ឋអាមេរិក លោក Donald Trump លោក ប្រធានាធិបតី Xi Jinping នឹងធ្វើដំណើរទស្សនកិច្ចផ្លូវការ ទៅកាន់ប្រទេសហ្វាំងឡង់ នៅអំឡុងថ្ងៃ ទី ៤ ទៅ ៦ មេសា ខណៈគ្រោងនឹងជួបផ្ទាល់ជាមួយនឹងប្រធានាធិបតីសហរដ្ឋអាមេរិក នៅឯរដ្ឋ Florida សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ៦-៧ មេសា ឆ្នាំ ២០១៧ សប្តាហ៍ក្រោយនេះ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ