កំសាន្ត ៖ ខណៈពេលដែលកំពុងតែពពោះកូនក្នុងផ្ទៃចំនួន ៨ ខែ តារាសម្តែងស្រីតួឈ្នានីនជារឿយៗ នាង Noey chotika និងស្វាមីមហាសេដ្ឋីគឺលោក Arm Maneechy បានធ្វើពិធីជប់លៀងមួយ ដើម្បីស្វាគមន៍សមាជិកថ្មីដែលជាកូនប្រុសរបស់ខ្លួន ព្រមទាំងជាអ្នកស្នងមរតតមហាសាលទៀតផង ។
យោងតាមការចុះផ្សាយតាមរយគេហទំព័រ gossipstar ដែលជាប្រភពផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា នៅសល់ប្រហែលជាជាង ១ ខែទៀតទេ ប្តីប្រពន្ធល្បីឈ្មោះមួយគូនេះ នឹងបានឃើញមុខកូនប្រុសបណ្តូលចិត្តរបស់ខ្លួនហើយ ។
គួរបញ្ជាក់ឲ្យដឹងថា នៅក្នុងពិធីជប់លៀងនោះបានប្រារព្ធធ្វើឡើង កាលពីថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០១៧ កន្លងទៅនេះ ។ ហើយក៏បានអញ្ជើញភ្ញៀវដែលសុទ្ធតែជាមិត្តជិតដិតរបស់ខ្លួនចូលរួមយ៉ាងច្រើននាក់ផងដែរ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar