ថៃ ៖ រូបរាងក៏ជារឿងដ៏សំខាន់សម្រាប់តារាសម្តែងស្រីល្បីឈ្មោះដូចជា នាង Noey chotika ដែរ ប៉ុន្តែសុខភាព និងទំនួសខុសត្រូវជាម្តាយដែលចង់ឲ្យកូនមានសុខភាពរឹងមាំ រឹតតែជាកត្តាសំខាន់សម្រាប់នាងដូចគ្នា ដូច្នេះហើយទើប តារាស្រីវ័យ ៣៣ ឆ្នាំរូបនេះ សម្រេចចិត្តបំបៅដោះកូន ដោយទឹកដោះរបស់នាងផ្ទាល់ ដើម្បីឲ្យកូនរបស់នាង ទទួលបានភាពពេញលេញនិង សុខភាពល្អ ។
ទោះបីជាយ៉ាងណាក៏ដោយ នេះហើយហៅថា ទឹកចិត្តម្តាយ ពេលកូនចាប់កំណើតភ្លាម នាង Noey ធ្វើរឿងនេះឲ្យកូនប្រុស ទាំងមិនក្លាយជួបផលពិបាកដល់ខ្លួនឡើយ ។ ភរិយារបស់ លោក Arm Maneechy និយាយប្រាប់វេបសាយមួយនៅក្នុងស្រុកថៃថា រឿងរូបរាងនាងនឹងថែទាំនៅពេលក្រោយ សម្រាប់ពេលនេះ នាងគ្រាន់តែចង់បំបៅកូនដោយទឹកដោះនាងផ្ទាល់ប៉ុណ្ណោះ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar