ព័ត៌មានកំសាន្ត ៖ តារាសម្តែងដែលត្រូវអ្នកដឹកនាំរឿងតម្រូវឲ្យដើរតួជាភេទទី៣ ស្ទើរគ្រប់រឿងរហូតមានគាំទ្រមួយចំនួនធំមានការភ័ន្តច្រឡំថា លោកគឺជាភេទទី៣ មែនទែន ប៉ុន្តែជីវិតពិតរបស់លោកក្រៅពីវិស័យសិល្បៈគឺខុសស្រលះពីក្នុងសាច់រឿងដែល លោក Chai Chatayodom Hiranyatithi បានសម្តែងពីមុនមក ។
ការពិតទៅ លោក Chai Chatayodom Hiranyatithi មានភរិយាជាតារាសម្តែងដូចគ្នា នាងមានឈ្មោះថា Vicky Sunisa Jett ជាជនជាតិថៃដូចគ្នា ពេលនេះនាងកំពុងតែពពោះកូនទី ២ ដែលត្រៀមនឹងសម្រាលក្នុងពេលឆាប់ៗនេះហើយ ។
អ្វីដែលកាន់តែអស្ចារ្យជាងនេះទៅទៀត តារាសម្តែងរូបនេះបានឆ្លៀតពេលទំនេរពីការងារសិល្បៈដើម្បីបំពេញបំណងប្រាថ្នាប្រពន្ធ ព្រោះនាងចង់ទៅជួបមិត្តភក្តិមុនពេលសម្រាលកូន ព្រោះកាលណាដែលឆ្លងទន្លេហើយមិនអាចទៅណាមកណាបានឡើយ ម្យ៉ាងនៅមើលកូននិងសសៃខ្ចីមិនអាចចេញទៅណាមកណាងាយស្រួលឡើយ ដូច្នេះទើប លោក Chai ជូនភរិយាទៅជួបមិត្តភក្តិ ព្រមទាំងសម្តែងក្តីស្រលាញ់និងឲ្យតម្លៃភរិយាថែមទៀតផង ៕
ដោយ ៖ គន្ធា
ប្រភព ៖ IG