ព័ត៌មានកំសាន្ត ៖ តារាសម្តែងថៃ លោក Chai Chatayodom Hiranyatithi ដែលមានអ្នកគាំទ្រក្រៅស្រុកមួយចំនួនធំបានយល់ច្រឡំថា រូបលោកគឺជាភេទទី ៣ ខណៈពេលដែលភរិយារូបស្រស់របស់លោក ពពោះកូនក្នុងផ្ទៃជិតគ្រប់ខែទៅហើយ ។
តាំងពីស្រលាញ់គ្នារហូតមកទល់ពេលនេះតារាថៃរូបនេះគឺមើលថែទាំនិងយកចិត្តទុកដាក់ចំពោះនាងរហូត ធ្វើឲ្យនាងគ្មានអារម្មណ៍ថា ហត់នឿយក្នុងការពពោះកូនក្នុងផ្ទៃរបស់លោកឡើយ ។
ឆាកជីវិតរបស់លោក Chai Chatayodom Hiranyatithi និងនាង sunisa jett គឺចម្រុងគ្នាល្អណាស់ តាំងពីមុននិងក្រោយពេលរៀបការ ។ ជាងនេះទៅទៀត តារាល្បីមួយគូនេះក៏អាចធ្វើជាគំរូល្អទៅដល់គូស្នេហ៏ដទៃទៀត ដែលមិនទាន់ចេះរក្សាជីវិតគូឲ្យមានភាពយូរអង្វែង ប្តូរមកជាចេះថែរក្សាគ្នាឲ្យបានល្អ ។
ត្រលប់មកវិញ បើរាប់មកទល់ថ្ងៃនេះគឺ នាង sunisa jett បានពពោះកូននៅក្នុងផ្ទៃចំនួនជាង ៣០ សប្តាហ៍ទៅហើយ ។ ហើយក៏ត្រៀមនឹងទទួលសមាជិកថ្មីក្នុងពេលឆាប់ៗនេះហើយ គិតៗទៅពេលវេលាហាក់បីដូចជាលឿនខ្លាំងណាស់ ៕
ដោយ ៖ គន្ធា
ប្រភព ៖ IG