ថៃ ៖ នៅក្នុងឆ្នាំ ២០១៨ និងដើមឆ្នាំ ២០១៩ មានតារាសម្តែងថៃជាច្រើនគូបានរៀបការ និងមានគ្រួសារដ៏កក់ក្តៅ ។ នៅខាងក្រោមនេះគឺជាឈ្មោះនិងរូបថតរបស់តារាល្បីទាំង ៤ គូនេះ ប្រាថ្នាចង់បានកូនភ្លោះតែម្តង ។
១. Kelly Thanapat និង Nine Chanuchtra
អ្នកទាំងពីរបានរៀបការកាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០១៩ ហើយពួកគេចង់បានកូនភ្លោះព្រោះតែគ្រួសារខាងកូនក្រមុំក៏មានកូនភ្លោះផងដែរ ដូច្នេះទើប Kelly និង Nine ក៏មានបំណងបែបនេះដែរ ។
២. Boy Peachmaker និង Jeab Pijittra
ប្តីប្រពន្ធមួយគូនេះបានរៀបការនៅចុងឆ្នាំ ២០១៨ ប៉ុន្តែហាក់នៅមិនទាន់មានបេប៊ីនៅឡើយទេ ។ ហេតុនេះហើយទើបតារាចម្រៀង លោក Boy ចង់បានកូនភ្លោះចំនួនបីនាក់តែម្តង ។
៣. Yui Chiranan និង Than Tanakorn
គូស្នេហ៍ដ៏ស្រស់ស្អាតបានរៀបការនៅដើមឆ្នាំ ២០១៩ ប៉ុន្តែនៅមិនទាន់មានដំណឹងទេ ។ ប្រភពជិតដិតរបស់អ្នកទាំងពីរបានបង្ហើបថា ពួកគេចង់បានកូនភ្លោះ ។
៤. Warattaya nilkuha និង Put puttichai
ចំពោះតារាសម្តែងថៃមួយគូនេះវិញ បានរៀបមង្គលការនៅថ្ងៃទី ១៦ ខែវិឆ្ឆិកា ឆ្នាំ ២០១៨ ។ ហើយនៅក្នុងនោះផងដែរ Push និង Jooy ក៏ប្រាថ្នាចង់បានកូនភ្លោះនឹងគេដែរ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ thaiupdate