ថៃ ៖ លោក Tang Saksit បាននិយាយអំពីរឿងរ៉ាវមួយចំនួន បន្ទាប់ពីហ្វេនគាំទ្រឲ្យលោកចាប់ផ្តើមទាក់ទងគ្នាជាមួយនិងតារាសម្តែងស្រីនាង Aff Taksaorn ដែលទើបលែងលះស្វាមី ហើយសព្វថ្ងៃនេះនាងមានកូនស្រីម្នាក់ ។
ហ្វេនគាំទ្រឲ្យ Aff Taksaorn និង Tang Saksit ស្រលាញ់គ្នា ព្រោះឃើញអ្នកទាំងពីរនិងកូនស្រីម្នាក់ថតរូបជុំគ្នានៅក្នុងពិធីមង្គលការរបស់ុំលោក Push Puttichai និងនាង Jooy Warattaya ។
នៅពេលដែលខ្ញុំចាស់ទៅ ខ្ញុំមិនបានគិតអំពីការរៀបការនោះទេ ខ្ញុំគ្រាន់តែមានមិត្តស្រីហើយរស់នៅជាមួយគ្នា ។ ខ្ញុំពិតជាមិនបានដឹងហើយក៏មិនដឹងថា ត្រូវនិយាយដោយរបៀបណាដែរ ។ លោក Tang Saksit បញ្ជាក់ ។
លោក Tang Saksit បានបន្ថែមទៀតថា "ប្រសិនបើខ្ញុំនិង Aff Taksaorn និយាយគ្នាត្រូវចិត្ត ហើយធ្វើឲ្យពួកយើងសប្បាយចិត្ត វាពិតជាល្អណាស់។ ហើយបើសួរខ្ញុំថា ខ្ញុំឯកាឬអត់ ពិតណាខ្ញុំចាប់ផ្តើមមានអារម្មណ៍ឯការ បន្ទាប់ពីមិត្តរបស់ខ្ញុំមានគ្រួសារអស់ទៅ" ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ thaiupdate