CamNews

ព័ត៌មានជាតិ 

សមត្ថកិច្ច ឃាត់ខ្លួនជនជាតិវៀតណាមខុសច្បាប់ ១១នាក់ នៅសង្កាត់ព្រែកប្រា

(ភ្នំពេញ)៖ កម្លាំងនគរបាលអន្តោប្រវេសន៍ សហការជាមួយនគរ​បាលខណ្ឌច្បារអំពៅ នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦នេះ បានចុះបង្ក្រាប និងឃាត់ខ្លួនជនជាតិវៀតណាម​ដែលរស់នៅ និងធ្វើការខុស​ច្បាប់ចំនួន១១នាក់ នៅចំណុចផ្លូវ​បេតុង ស្ថិតនៅភូមិអូរ​អណ្ដូង សង្កាត់ព្រែកប្រា ខណ្ឌមានជ័យ ។

សមត្ថកិច្ចបានឱ្យដឹងថា ជនជាតិវៀតណាមខាងលើ បានរស់នៅ និងធ្វើការខុសច្បាប់ នៅក្នុងផ្ទះសិប្បកម្មធ្វើតុទូមួយ ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ក្រោយពីបានឃាត់ខ្លួន​ហើយសមត្ថកិច្ចបាន​នាំខ្លួនជនជាតិវៀតណាម​ខាងលើ ទៅសាកសួរនៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បីចាត់ចែងតាមនីតិវិធីច្បាប់៕

 

 




ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញូវអាសុី 


Tags: Phnom penh Local news