CamNews

តារា 

មិនគួរឲ្យជឿ !! តារាស្រី Ruby Lin ទៅជួបអនាគតសាច់ថ្លៃ ជិតស្និទ្ធិគ្នាខ្លាំងដូចស្គាល់គ្នា ពីជាតិមុន

ព័ត៌មានកំសាន្ត ៖ កាលពីរយៈពេល ២ ទៅ ៣ ថ្ងៃមុននៅលើបណ្តាញសង្គម និងគណនី Weibo បាននាំគ្នាធ្វើការចែករំលែករូបភាពជាច្រើនរបស់គូស្នេហ៍ល្បីឈ្មោះមួយគូ គឺលោក Wallace Huo និងតារាស្រី Ruby Lin ដែលពួកគេ និងក្រុមគ្រួសារបានជួបជុំគ្នាស្រុះស្រូបអាហារពេលល្ងាចជាមួយគ្នា នៅក្នុងភោជនីយដ្ឋានមួយ ។ 

គួររំលឹកឲ្យដឹងឡើងវិញថា តារាស្រី Ruby Lin ទើបតែបានត្រលប់មកពី ទីក្រុងប៉ារីសបន្ទាប់ពីបង្ហោុយការងាររបស់នាងរួចរាល់ កាលពីពេលថ្មីៗនេះ ។ 

-ចុចអាន ៖ តារាស្រី Ruby Lin ចេញមុខបកស្រាយព័ត៌មានលម្អិតដោយផ្ទាល់ ពីរឿងមានផ្ទៃពោះមុនរៀបការ

-ចុចអាន ៖ អនាគតស្វាមី Ruby Lin រៀបរាប់យ៉ាងលម្អិតថា ហេតុអ្វីបានរើសយកមនុស្សស្រីវ័យច្រើនជាងមករៀបការ







 

ក្រោយពីបញ្ចប់ការងារនោះទីក្រុងប៉ារីសរួចរាល់ហើយ តារាស្រី Ruby Lin ក៏បានចូលរួមស្រុះស្រូបអាហារជាមួយអនាគតក្រុមគ្រួសារខាងសាច់ថ្លៃ គឺលោក Wallace Huo ដែលត្រូវជាអនាគតប្តីរបស់នាង ។ 

តារាស្រី Ruby Lin ហាក់បីដូចជាមានភាពចុះសម្រុង និងមានចិត្តសប្បាយរីករាយខ្លាំងណាស់ជាមួយនិង ក្រុមគ្រួសាររបស់លោក Wallace Huo ហើយក្រុមគ្រួសាររបស់អនាគតសាច់ថ្លៃរបស់នាង​ក៏ពេញចិត្តនាងខ្លាំងណាស់ដែរ ។ 

អនាគតភរិយារបស់សុភាពបុរសលោក Wallace Huo ហាក់បីដូចជាមានក្តីសុខខ្លាំងណាស់បន្ទាប់ពី បានជួបជុំគ្រួសារដើម្បីស្រុះស្រូបអាហារពេលល្ងាចបែបនេះ ៕





ប្រែសម្រួល ៖ គន្ធា


ប្រភព​ ៖ kenh14


Tags: Ruby Lin Wallace Huo