CamNews

តារា 

តារាថៃធ្លាប់លេចលឺទំនាក់ទំនងស្នេហាជាមួយ សុខ ពិសី គឺ Film ធ្វើឲ្យអ្នកខេត្តបាត់ដំបង សរសើរមិនបាន ព្រោះ..

ព័ត៌មានកំសាន្ត ៖ តារាសម្តែងក៏ដូចជាតារាចម្រៀងរូបសង្ហា លោក Rattapoom toekongsap ហៅ Film ដែលធ្លាប់លេចលឺពាក្យចចាមអារាមជាមួយនិងតារាចម្រៀងប្រចាំផលិត សាន់​ ដេ គឺកញ្ញា សុខ ពិសី ទាំងការពិតទៅវាមិនមែនជាការពិតនោះទេ ។ តារាថៃរូបនេះក៏បានធ្វើឲ្យអ្នកគាំទ្រនៅកម្ពុជា នៅឯខេត្តបាត់ដំបងមិនសរសើរមិនបានចំពោះសម្លេងដ៏ពិរោះ ព្រមទាំងរូបសង្ហា គួរឲ្យស្នេហ៍របស់លោក ។ 

លោក Film ត្រូវបានគេដឹងថា ​ធ្វើ​ដំណើរ​មក​ដល់​ប្រលាន​យន្តហោះ​ខេត្ត​សៀមរាប ​កាល​ពី​ថ្ងៃ​ទី ០២​ មេសា ក្នុងគោល​បំណង​មក​ចូល​រួម​ការ​ប្រគុំតន្រ្តី​ស្រាបៀ​ Anchor Beach Carnival 2017 នៅ​​ខេត្ត​បាត់​ដំបង​​ ។ 

តារាថៃក៏បានបន្ថែមទៀតថា នេះមិនមែនជាលើកដំបូងឡើយ ដែលលោកបានមកកាន់ប្រទេសកម្ពុជា ព្រោះលោកក៏ធ្លាប់មកកាន់ប្រទេសកម្ពុជាជាច្រើនលើកដែរ ពោលគឺមកទស្សនាប្រាសាទអង្គរវត្ត និងទីកន្លែងផ្សេងៗក្នុងប្រទេសកម្ពុជា​ ៕







ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Film rattapoom rattapoom toekongsap Sok piseym