CamNews

តារា 

ពិតជាកូនល្អមែន! Film Rattapoom ខិតប្រឹងសន្សំលុយដើម្បីទិញផ្ទះតម្លៃថ្លៃកប់ពពក ជូនអ្នកម្តាយ!

ព័ត៌មានកំសាន្ត ៖ ដោយយោងតាមរបាយការណ៍ពីគេហទំព័រផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា តារាសម្តែងរាងខ្ពស់ស្រលះ សាច់សខ្ចីជាងមនុស្សស្រីទៀត គឺលោក Film Rattapoom ត្រូវបានមនុស្សជាច្រើនកោតសរសើររូបលោក ថែមទាំងហៅលោកថា​ កូនប្រុសដ៏សែនល្អ ។

លោក Film Rattapoom បាននិយាយថា ផ្ទះនេះត្រូវបានសាងសង់រួចរាល់អស់ហើយ លោកនិងម្តាយក៏អាចរើទៅនៅទីនោះបានដែរ ។ នេះគឺជាផ្ទះដែលខ្ញុំខិតខំប្រឹងប្រែងសន្សំលុយពីកម្លាំងរបស់ខ្ញុំដើម្បីធ្វើវា​ ។ ការពិតទៅតម្លៃផ្ទះគឺធ្វើអស់ប្រហែលជា ៣០ លានបាតប៉ុណ្ណោះ ប៉ុន្តែយើងចំណាយទៅលើគ្រឿងតុបតែងដល់ទៅ ២០ លានបាត ។ 

Film Rattapoom បន្ថែមទៀតថា អរគុណសម្រាប់ពាក្យសរសើរចំពោះរូបលោកដែលមហាជនប្រគល់ឲ្យលោក លោកមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងចំពោះការកោតសរសើរមិនដាច់ពីមាត់និងធ្វើជាអ្នកគាំទ្ររបស់លោករហូតមក ហើយលោកគ្រាន់តែចង់ធ្វើឲ្យគ្រួសាររបស់លោកមានភាពកក់ក្តៅឲ្យបានកាន់តែច្រើន ។ លោកខិតខំប្រឹងប្រែងធ្វើការជាច្រើន ហើយនៅទីបំផុតលោកបានសាងសង់ផ្ទះដ៏ធំស្គឹមស្គៃ សម្រាប់គ្រួសារជាទីស្នេហារបស់លោក ៕










ដោយ ៖ គន្ធា


ប្រភព ៖ IG