ឥណ្ឌា៖ កាលពីថ្ងៃទី ២២ធ្នូ កន្លងទៅនេះ មានក្រុមនិស្សិតនៅសាលាវិចិត្រសិល្បៈ Sudarshan
Pattnaik បានបង្កើតបានជាស្នាដៃសិល្បៈដ៏អស្ចារ្យមួយ ដែលសូនរូបខ្សាច់ ជារូបលោក
តាណូអែលយ៉ាងច្រើន ចំនួន ៥០០រូប ដើម្បីប្រារព្ធក្នុងឱកាសថ្ងៃគ្រឹស្តម៉ាក់។
ពួកគេធ្វើរូបលោកតាណូអែល ដ៏ច្រើននេះ នៅលើឆ្នេរសមុទ្រ Puri ដែលឋិតនៅភាគខាងកើត
ប្រទេសឥណ្ឌា នារដ្ឋ Orissa's Bhubaneswar។ ជាមួយនឹងការសូនចំនួនរូបដ៏ច្រើននេះ ពួកគេ
ថែមទាំងបានរចនាម្សៅពណ៌ក្រហមដាក់លើរូបនីមួយៗ ឲ្យដូចនឹងពណ៌សំលៀកបំពាក់លោក
តាណូអែលផងដែរ ហើយនឹងយកម្សៅពណ៌បៃតង មកធ្វើរំលេចពណ៌ឲ្យដូចជាសួនស្មៅ ពិត
ជាអស្ចារ្យ៕
ដោយ៖ តុលា
ប្រភព៖ net