CamNews

ព័ត៌មានជាតិ 

ចាងហ្វាងកាសែត «ភាពជាដៃគូ» ស្រវឹងស្រា បើករថយន្តបុក របាំងចែកទ្រូងផ្លូវ បាក់១១ផ្ទាំង

ភ្នំពេញៈ ចាងហ្វាងកាសែត «ភាពជាដៃគូ» លោក ឈឹម វុត្ថា ត្រូវបានកម្លាំងនគរបាល ឃាត់ខ្លួន
បន្ទាប់ពីផឹកស្រា ស្រវឹងឡើងធ្លាក់ភ្នែក បើករថយន្តបុករណាំងដែកចែកទ្រូងផ្លូវ បាក់១១ផ្ទាំង តាម
បណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី នៅ មុខផ្ទះលេខ៥៤ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពី
វេលាម៉ោង ១០ និង១០នាទីយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ ២០១៣។

មន្រ្តីនគរបាលចរាចរណ៍ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា លោក ឈឹម វុត្ថា អាយុ ៤១ឆ្នាំ ចាង
ហ្វាងកាសែត «ភាពជាដៃគូ» ស្នាក់នៅផ្ទះលេខ ១១៤ឌ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ
បានស្រវឹងធ្លាក់ភ្នែក មានជាតិ អាល់កុលរហូតដល់ ១.១៥មិល្លីក្រាម ក្នុងមួយលីត្រខ្យល់។

មន្រ្តីនគរបាលដដែលនេះ បានបន្តថា ចាងហ្វាងកាសែត ដែលមិនសូវឮឈ្មោះរូបនេះ បានបើក
រថយន្តម៉ាក HON DA ACCORD ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2T-7114 ក្នុងទិសដៅពីកើត
ទៅលិច តាមបណ្តោយមាហាវិថី សហព័ន្ធ ក្នុងសភាពរេចុះរេឡើង លុះដល់ចំណុចកើតហេតុបាន
ជ្រុលទៅបុក រណាំងដែកចែកទ្រូងផ្លូវបាក់រហូត ១៥ផ្ទាំង។ ក្រោយបង្កហេតុហើយ លោកចាងហ្វាង
កាសែត មិនបានបញ្ឈប់រថយន្តនោះទេ បានព្យាយាមបើករថ យន្តគេចខ្លួន ទាំងរថយន្តបែកកង់
រហូតដល់ផ្លូវលេខ ៥៥៥ ជិតផ្ទះរបស់ខ្លួន ទើបសមត្ថកិច្ចស្ទាក់ និងឃាត់ខ្លួន បាន។

ក្រោយឃាត់ខ្លួនលោកចាងហ្វាង ឈឹម វុត្ថា រួមនិងរថយន្ត ដែលរងការខូចខាតផ្នែកខាងមុខធ្ងន់ធ្ងរ
នោះ ត្រូវបាន កម្លាំងនគរបាលនាំយកទៅការិយាល័យ នគរបាលចរាចរណ៍ជើងគោករាជធានី
ភ្នំពេញ ដើម្បីកសាងសំណុំរឿង បន្ត៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ