CamNews

ព័ត៌មានជាតិ 

ពីរនាក់បើកឡាន ទៅទិញស្រា លឿនពេក ក្រឡាប់ផ្ងារជើង

ស្វាយរៀងៈ ហេតុតែចង់ផឹកស្រាខ្លាំងពេកបុរស ពីរនាក់ បាននាំគ្នាបើករថយន្តទៅទិញស្រា
តែបើកលឿនពេក ក៏ ក្រឡាប់ផ្ងារជើងធ្លាក់ចូល ស្រះទឹកបណ្ដាលឲ្យរងរបួសទាំងពីរនាក់កាល
ពីល្ងាច ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៣ នៅ ត្រពាំងកែវ ឃុំជ្រៃធំ ស្រុករមាសហែក។

យោងតាមមន្រ្តីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា បុរសដែលបើករថយន្តដូចហោះទៅទិញស្រាផឹក
ទាំងពីរនាក់នោះ ទី១. ឈ្មោះ ម៉ាន់ រ៉េន ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបបបើករថយន្តដឹកអ្នក
ដំណើរជាអ្នកបើករថយន្ត ចំណែក បុរសម្នាក់ទៀត ដែលរួមដំណើរជាមួយអ្នកបើកបរនោះមិន
ត្រូវបានគេស្គាល់ឈ្មោះនោះទេ អ្នកទាំងពីរមានទីលំ នៅភូមិព្រែកផ្ដៅ ឃុំមុខដា ស្រុករមាស
ហែក។

សមត្ថកិច្ចបានបន្តថា មុនពេលកើតគេឃើញអ្នកទាំងពីរដែលទើបតែមកពីរត់ឡាននោះ បាននាំ
គ្នាបើកឡានទូរីស ពណ៌ខៀវមករកទិញស្រាផឹកបុណ្យចូលឆ្នាំចិន នៅផ្សារស្រះក្នុងភូមិមុខដា
ដោយបើករថយន្តយ៉ាងលឿន ដូចគេ ហោះហើយដោយសារផ្លូវគ្រូសក្រហមនិងមានគ្រលុកផង
នោះ ក៏បណ្ដាលឲ្យក្រឡាប់ធ្លាក់ ចូលស្រះទឹក ដែលនៅ ជាប់ និងថ្នល់ផ្ងារជើងឡើងលើ តែសំ
ណាងល្អមិនបណ្ដាលឲ្យបុរសទាំងពីរនាក់ រងរបួសធ្ងន់ធ្ងរទេ គឺគ្រាន់តែរង របួសស្រាលប៉ុណ្ណោះ។

សមត្ថកិច្ចបានបន្តថា បន្ទាប់ពីរថយន្តក្រឡាប់ចូលស្រះទឹកដែលមានទឹកត្រឹមស្មងជើងនោះ គេ
ឃើញបុរសទាំង ពីរនាក់វាចេញពីរថយន្តឡើងមកលើផ្លូវ ដោយមាន ហូរឈាម និងភក់ប្រឡាក់
ពេញខ្លួនដោយឡែករថយន្តបាន ខូចខាតយ៉ាងដំណំផងដែរ។

ប្រជាពលរដ្ឋដែលឃើញហេតុការណ៏បាននាំគ្នាញាក់សាច់គ្រប់គ្នាពេលឃើញរថយន្តក្រឡាប់បែប
នេះព្រោះថា បើករយន្តទៅទិញស្រាសោះ បែរជាបើកដូចរថយន្តប្រណាំង នេះសំណាងហើយដែល
មិនមានអ្នកដំណើរណា ម្នាក់ រងគ្រោះដោយសាររថយន្តនេះ៕

 

 

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ