CamNews

ប្លែកៗ 

ក្មេងស្រីអាយុ ១៧ ឆ្នាំម្នាក់ចេះតែឈឺក្នុងពោះ ពេទ្យថា មានដុំសាច់មហារីក លុះវះឃើញពេទ្យស្រឡាំងកាំងគ្រប់គ្

ក្មេងស្រីវ័យជំទង់ម្នាក់ បានទំពារលេបសក់របស់នាងអស់ជាច្រើនឆ្នាំ ដែលនៅទីបំផុតក្រុមគ្រូពេទ្យ សម្រេចចិត្ដវះកាត់ ដើម្បីយកដុំសក់ដ៏ធំនោះចេញ ។ ចុងក្រោយ ក្មេងស្រីវ័យ ១៧ ឆ្នាំម្នាក់នេះ ត្រូវបានគ្រូពេទ្យវះឃើញដុំសក់ ក្នុងពោះរបស់នាងទម្ងន់ ៧  គីឡូក្រាម ។



 ក្រោយការឆ្លុះដោយឧបករណ៍ Ultrasound  ក្រុមគ្រូពេទ្យដាក់ការសង្ស័យជាជំហានដំបូងថា ដុំពកនោះ ជាដុំសាច់មហារីក ។ ប៉ុន្ដែគ្រូពេទ្យបែរជាវះឃើញដុំសក់ទៅវិញ អំឡុងការវះកាត់រយៈពេល ៦ ម៉ោង ។



 ឃ្លីបវីដេអូ បានបង្ហាញ ពីក្រុមគ្រូពេទ្យ នៅក្នុងសង្កាត់ Bokaro នៃរដ្ឋ Jharkhand ក្នុងប្រទេសឥណ្ឌាដោយធ្វើការវះកាត់ នៅថ្ងៃទី ៣១ ខែសីហា ។ ក្រុមគ្រូពេទ្យ ដែលដឹកនាំដោយវេជ្ជបណ្ឌិត GN Sahu បានធ្វើការវះកាត់ នៅឯមន្ទីរពេទ្យឯកជនមួយ នៅក្នុងសង្កាត់ Bokaro ។ 



វេជ្ជបណ្ឌិត Sahu បាននិយាយថា នេះជាលើកទី ១ ហើយ នៅក្នុងអាជីពវេជ្ជសាស្រ្ដរយៈពេល ៤០ ឆ្នាំរបស់លោក ដែលបានឃើញសំណុំសក់ដ៏ធំបែបនេះ នៅក្នុងពោះមនុស្ស ។ ក្រុមគ្រូពេទ្យ បានរកឃើញថា ក្មេងស្រីម្នាក់នោះ មានទម្លាប់ទំពារសក់លេបចូលក្នុងពោះ ហើយដុំមួយ បានក៏ពូនជាសំណុំបន្ដិចម្ដងៗ នៅក្នុងពោះរបស់នាង ហើយត្របាញ់ចូលក្នុងក្រពះទាំងស្រង់របស់នាង ។  ប្រភពមួយចំនួន និយាយថា ស្ថានភាពសុខភាពរបស់នាង បានល្អប្រសើរឡើងវិញហើយៗ គ្រូពេទ្យនឹងអនុញ្ញាតឱ្យនាងចេញពីមន្ទីរពេទ្យ ក្រោយការតាមដានបឋម ៕

 

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ metro.co