CamNews

ទេសចរណ៍ 

រូងភ្នំអំពិលអំពែក ដ៏ចម្លែក ស្រស់ស្អាតបំផុត ពោរពេញដោយសត្វអំពិលអំពែក រាប់ម៉ីនក្បាល

រូងភ្នំអំពិលអំពែក គឺជាតំបន់ទេសចរណ៍ធម្មជាតិមួយដ៏ចម្លែក និង ស្រស់ស្អាតបំផុត នៅលើពិភព
លោក ដែលមានទីតាំងស្ថិតនៅតំបន់ Waitomo នៅលើកោះភាគខាងត្បូងប្រទេសញ៉ូសាឡែន។

រូងភ្នំអំពិលអំពែក គឺជាតំបន់កំសាន្តល្បីល្បាញ និង ទាក់ទាញយ៉ាងខ្លាំងសំរាបភ្ញៀវទេសជាច្រើន
មកពីជុំវិញទិសទី។ រូងភ្នំដ៏ស្រស់ស្អាតនេះ ត្រូវបានគេរកឃើញដំបូងគេ នៅក្នុង ១៨៨៧ និង​ បាន
បើកអោយភ្ញៀវទេសចរ មកទស្សនា នៅក្នុងឆ្នាំ ១៨៨៩។

តំបន់ទេសចរណ៍ដ៏មានប្រជាប្រិយភាពនេះ ពិតជាមានភាពស្រស់ស្អាត និងស្រស់បំព្រង មានពន្លឺ
ភ្លឺចែងចាំងពេញរូងភ្នំបង្កើតបានទិដ្ឋភាពមួយដ៏អស្ចារ្យ មិនគួរឱ្យជឿ ដោយសារតែពន្លឺភ្លើងសត្វ
អំពិលអំពែករាប់ម៉ីនក្បាលរស់នៅក្នុងរូងភ្នំនេះ។ ភ្ញៀវទេសចរ អាចធ្វើដំណើរទៅតំបន់នេះបាន
តាមរយៈការជិះទូក ចូលទៅក្នុងរូងភ្នំ ដើម្បីទស្សនាសត្វអំពិលអំពែក និងពន្លឺពណ៌បៃតងដ៏ស្រស់
បំព្រង ជះពន្លឺទៅលើផ្ទៃទឹក ធ្វើឱ្យមានពន្លឺភ្លើងបំភ្លឺពេញរូងភ្នំ៕

សូមទស្សនា រូបភាព ខាងក្រោម

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ amusingplanet


Tags: Travel Glow worm cave New Zealand