CamNews

តារា 

អ្នកណាមិនខឹងលោកអើយ! ឈិន សុធារី ឆេះដុំពេលអតីតស្វាមី សុវណ្ណ មករា ជេម្តាយរបស់ខ្លួន

ភ្នំពេញ ៖ ខ្សែជីវិតប្តីប្រពន្ធ របស់តារាសម្តែង ២ ដួង គឺលោក សុវណ្ណ មករា និងអ្នកនាង ឈិន សុធារី បានក្លាយជាប្រធានបទដ៏ក្តៅគគុក សម្រាប់មហាជន និងមានរឿងចម្រូងចម្រាស មិនចេះចប់មិនចេះហើយ ។ ថ្ងៃនេះអ្នកនាង ឈិន សុធារី ក៏បានផ្ញើរជូនសារចុងក្រោយទៅកាន់អតីតស្វាមី ទាំងក្តៅឆេះក្តីចិត្ត ព្រោះបានជេម្តាយរបស់ខ្លួន ដោយលើកឡើងថា "មិនបាច់ឌឺដងទេណា..នេះជាសារចុងក្រោយដែលឆ្លើយតប!.សុំខ្លាចហើយ.. អត់ចេះនិយាយជាមនុស្សនិងមនុស្ស រោគចិត្ត និងមនុស្សតណ្ហាដឹកមុខទេ.. ហត់ហើយ ចង់សំរាកខួរក្បាលខ្លះ.បើរវល់និយាយជាមួយនិងមនុស្សឡប់បាយបាតបាយបិនអត់ពេលរកលុយអោយទឹកដោះគោកូនៗទេ.ព្រោះអត់មានក្បាលអ្នកមកជួយហើយចិញ្ចឹមកូនៗទេ.1ឆ្នាំបីខែ  ហើយក៏មិនចង់ឆ្លងឆ្លើយដូចអាយ៉ៃឆ្លើយឆ្លងអីទៀតដែរ.សំខាន់អ្នកធ្វើដឹងខ្លួនឯងច្បាស់ណាស់.ម្តាយឪពុកខ្ញុំកុំយកគាត់មកលាភពណ៍អីពួកអត់ដឹងអីទេ.អរគុណបានគោរពស្រលាញ់កន្លងមកស្រលាញ់ពួកគាត់ពេកដល់ថ្នាក់ជេរម្តាយខ្ញុំ  ម្តាយខ្ញុំខំនិយាយល្អៗជាមួយនិងលោកព្រោះខ្លាចលោកមកធ្វើបាបខ្ញុំទៀតហើយសុំអោយលោកមកលុបឈ្មោះចេញពីផ្ទះដែលខ្ញុំទិញទេ.កុំយល់ច្រលំ. តែបើចាស់ទុំនិយាយសម្រួលមិនព្រមស្តាប់ឪពុកម្តាយនិងប្អូនខ្ញុំក៏មិនឈរមើលលោកមកធ្វើបាបខ្ញុំម្តងហើយម្តងទៀតចឹងដែរណា.មានអ្វីៗគ្រប់គ្រាន់នៅក្នុងដៃខ្ញុំហើយប្រកែកទាល់តែដាច់មាត់និងអណ្តាត  សំខាន់ភស់តាងមានទៀត  .អញ្ចឹងខ្ញុំគ្មានពាក្យអ្វីក្រៅពីហួសចិត្តទេ.ពេលនេះហើយមានតែទេវតាទេទើបដឹងច្បាស់  ខ្ញុំសូមអោយទេវតានិងច្បាប់ជាអ្នកកាត់ក្តីទៅចុះ  ខ្ញុំមិនល្អព្រោះខ្ញុំមិនព្រមអោយ.....ទើបក្លាយជាភរិយា មិនល្អ.ចិញ្ចឹមកូនក្បាលមួយរយះពេល១ឆ្នាំបីខែភរិយាមិនល្អ.ធ្វើខុសច្រើនដងប្រពន្ធចាប់បានប្រច័ណ្ទភរិយាមិនល្អ.ធ្លាប់ទ្រាំរួចហើយដល់ពេលដល់កមានព្រំដែនទ្រាំលែងបាន ថាភរិយាមិនល្អ  នៅមានរឿងច្រើនទៀតដែរថាភរិយាមិនល្អ  បន្ទាប់ពីអ្នកមានគេដល់ថ្នាក់និយាយថាសាហាយល្អជាងប្រពន្ធហើយស្អីក៏ប្រពន្ធអាក្រក់ដែរលេបមិចនិងចូលបើមានចំណីថ្មីជូនដល់មាត់ឃិបៗហើយ ស្រីនោះបានបំពេញអ្វីរឺតួនាទីអ្វីអោយគ្រួសារលោកខ្លះហើយរឺនៅក្រៅអំពីរឿងលើគ្រែជាមួយនិងលោក?ហើយទៅបោកប្រុសៗអ្នកមានចំនួនតូចយកលុយមកអោយអ្នក.និងល្អខ្លាំងណាស់សំរាប់លោក.កន្លងមកធ្វើបុណ្យបានទោសយមិនចង់ការតបស្នងអីមកវិញទេសុំត្រឹមយល់ដឹងពីទឹកចិត្តភរិយាខំជួយមើលថែកន្លងមកទៅបានហើយ.មិនបានអីក៏មានពាក្យអរគុណមួយមាត់អត់ទៀតដៀលឯងថែមទាំងគ្មានកំហុស.ហើយត្រូវលោកចង់លែងក្បាលចោលតាំពី8ខែមុនដែលមានប្អូនស្រីយូណា.មិនមែនទើបតែពេលនេះត្រូវតែដាច់ខាតកាត់ក្បាលចោលមិនថយក្រោយចឹងទេកុំនិយាយបំពានចឹង.បើលោកត្រូវការចឹងហើយពិបាកនិងកែប្រែណាស់លោកអើយ..ភរិយាក្លាយជាមិនល្អច្រើនណាស់តែខ្ជិលនិយាយ ដឹងច្រើនពេកនាំតែសៅហ្មងចិត្តទេ ហ្ហើយ!ហុឹម..អោយវាចប់ទៅបើជ្រុលភរិយាយខុសច្រើនមិនល្អ ថ្លៃថ្នូរពេកដោយសារនិយាយពិតច្រើនពេកត្រូវគេស្អប់និងដាក់ទោសយើងហើយធារីអើយមិនគួរសោះ. ហុឹម.. ហើយបើអាក្រក់ដល់ថ្នាក់នេះហើយ អោយអាក្រក់តែម្តងហ្មងទៅ.តែក៏មិនធ្វើចរិកធូរថ្លៃដូចអ្នកខ្លះដែរ " ។ 


ជាងនេះទៅទៀត លោក សុវណ្ណ មករា ក៏ទទួលរងនូវការរិះគន់ជាច្រើន ដោយសារតែមនុស្សចាស់មិនបានពាក់ព័ន្ធ ហើយម្យ៉ាងវិញទៀត គាត់ក៏ធ្លាប់ជាម្តាយក្មេកម្នាក់ផងដែរ ៕

ដោយ ៖ គន្ធា