CamNews

តារា 

សុវណ្ណ មករា សរសេរសារតបទៅកាន់ អតីតភរិយា ធ្វើឲ្យអ្នកលេងហ្វេសប៊ុក ប្រតិកម្មផង ហួសចិត្តផង

ភ្នំពេញ ៖ រឿងជីវិតអតីតប្តីប្រពន្ធ អ្នកនាង ឈិន ច័ន្ទសុធារី និងស្វាមីគឺលោក សុវណ្ណ មករា កំពុងតែជាប្រធានបទដ៏ក្តៅគគុកសម្រាប់មហាជន កំពុងតែកើតឡើងជាថ្មីម្តងទៀត ​ក្រោយពីលោក សុវណ្ណ មករា ដែលជាអតីតស្វាមីបានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយលើកឡើងថា "សុុំទោសផងប្អូនស្រីរាជនី ធ្វើអោយប៉ះពាល់ ដល់កិតិ្តយស ប្អូនស្រីហើយ!ហើយខ្ញុំក៏សូមប្រាប់ទៅអតីតឧត្តមភរិយាខ្ញុំផងថា ផ្លូវជីវិតរបស់យើងទាំងពីរនាក់បើទោះជារង្គោះរង្គើរយ៉ាងណា ក៏សូមកុំអូសទាញអ្នកដ៏ទៃអោយចូលមកពាក់ព័ន្ធ មួយលើកជាពីរលើកដូច្នេះអោយសោះ វាមិនមានផលល្អសំរាប់គេទេ។រឿងយើងទាំងពីរនាក់ បើធ្ងន់ធ្ងរយ៉ាងណាក៏ពួកយើងអាចអាចប្រឈមមុខនឹងគ្នាបានដែរ ហើយរវាង យើង ទាំងពី នាក់ បានត្រូវបញ្ចប់ ទៅហើយ ពួកយើងរង់ចាំ តែការសំរេចរបស់សាលាសង្កាត់អោយ យើង បញ្ចប់គ្នាប៉ុណ្ណោះ អ៊ីចឹងសូមអូន កុំ លាប ពណ៍ គ្នា អី!ការបរាជយ័ កើតចេញពីខ្លួន យើងណាអូន។"

គួរបញ្ជាក់ឲ្យដឹងថា នៅក្នុងពាក្យពេជន៍ជាច្រើនដែល លោក លោក សុវណ្ណ មករា បានលើកឡើងដូចខាងលើនេះ បានទទួលរងនូវការរិះគន់ យ៉ាងចាស់ដៃសំណាក់ក្រុមអ្នកគាំទ្រទៀតផង ៕





ដោយ ៖ គន្ធា

ប្រភព ៖ sovannmakara