CamNews

ព័ត៌មានជាតិ 

វីដេអូខ្លីមួយបានធ្វើឲ្យក្រុមប៉ូលីសភិតភ័យយ៉ាងខ្លាំង​ រហូតដល់មានការរិះគន់ លើទម្រង់មិនច្បាស់លាស់

ព័ត៌មានវីដេអូ៖ ក្នុងបណ្ដាញគេហទំព័រកម្សាន្ដ ព័ត៌មាន យូធូប បានលេចចេញផ្ទាំងវីដេអូ ខ្លីមួយធ្វើឲ្យមានការងឿងឆ្ងល់ដល់ប្រិយមិត្ដជាខ្លាំង លើការបង្ហាញអត្ថន័យរបស់វីដេអូ​នោះ​។ ជាពិសេស សកម្មភាពរបស់​​ក្រុមប៉ូលីស ចាត់វិធានការយ៉ាងរឹងមាំ ប្រើការគំរាមកំហែង បំបែកក្រុមប្រជាពលរដ្ឋ ទាំងនោះ ដោយមិនដឹងមូលហេតុទាល់តែសោះ ។ ដើម្បីកាន់​តែជ្រាបច្បាស់ តោះទស្សនាវីដេអូទាំងអស់គ្នា តើមានអ្វីកើតឡើងខ្លះ​ចំពោះ ក្រុមមនុស្សទាំងអស់នោះ ? 

ព្រឹតិ្ដការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បានកើតឡើងក្រោមរូបភាពក្នុងទម្រង់បាតុកម្ម អំពើល្មើសច្បាប់ផ្សេងៗ​ដែលធ្វើឲ្យមានការភ័យខ្លាចដល់ ក្រុមមន្ដ្រីប៉ូលីស រហូតបង្កឲ្យមានការចុះអន្ដរាគមន៍យ៉ាងក្ដៅ ដោយប្រើ​ប្រាស់ឧបករណ៍រារាំងផ្សេងៗ ដូចជា ឧស្ម័នផ្សែងបង្ករឲ្យមានការឈ្លក់  និង ហៀរទឹកភ្នែក ។ 

ព្រឹត្ដិការណ៍ដែលកើតមានឡើង ​គឺ​ស្ថិតក្នុងទីក្រុង Columbus នៃរដ្ឋ Ohio ប្រទេសសហរដ្ឋអាមេរិក ក្នុង​គោល​​​បំណងអបអរសាទរដល់ជ័យជំនះក្រុមកីឡាបាល់ទាត់ ក្នុងការប្រកួត Champoin ប្រចាំរដ្ឋនោះទាំង​មូល គឺមិនមែនជាសកម្មភាពប្រឆាំងអ្វីនោះឡើយ ។ 

យោងតាមសម្ដីលោក Jeremy Sigler ប្រជាជនស្ថិតក្នុងកន្លែងកើតហេតុបានឲ្យដឹងថា តាមពិតសកម្មភាព​នេះ មិនអ្វីគួរឲ្យព្រួយបារម្មណ៍ ប៉ះពាល់ខូចខាតអ្វីនោះទេ​ ពួកគេគ្រាន់តែបង្ហាញពីភាព​ចាប់អារម្មណ៍ ទៅ​លើការទទួលបានជ័យជំនះលើការប្រកួតបាល់ទាត់នោះ ។ ប៉ុន្ដែគ្មានការប្រើអំពើហិង្សា​ឬធ្វើទារុណកម្មអ្វីឡើយ ។​

ស្របនិងការបង្ហោះឡើងនូវ វីដេអូខ្លីមួយនេះ ក៏មានអនុសាសន៍ជាច្រើនបានផុសខ្លួនខណៈពេលស្របជា​មួយគ្នា​ ដោយមានការវាយតម្លៃនិងថ្កោលទោសដល់ប៉ូលីស របស់សហរដ្ឋអាមេរិក ទៅលើសកម្មភាព​ នៃ​ការរក្សាសណ្ដាប់ធ្នាប់សង្គម ខ្វះការពិចារណាគិតគូរឲ្យបានច្បាស់។ តែទោះជាយ៉ាងណាក៏ដោយ ក្រោយ​ពីសកម្មភាព ប្រជាពលរដ្ឋ មិនមានការរបួសអ្វីទេ ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ យូធូប




Tags: video News Police pepper spray