CamNews

តារា 

តោះមកស្គាល់ប្រវត្តិរបស់ព្រះនាង Meghan Markle ដែលទើបរៀបអភិសេកថ្មីថ្មោង!!

ទីក្រុងឡុង ៖ អតីតតារាសម្តែងស្រី Meghan Markle ពេលនេះត្រូវបានមនុស្សជុំវិញពិភពលោកស្គាល់ថា ជាព្រះនាងរបស់ព្រះអង្គម្ចាស់ Prince Harry ដែលទើបរៀបអភិសេក កាលពីថ្ងៃទី សៅរ៍ ខែឧសភា ថ្ងៃទី ១៩ កន្លងទៅនេះ ។ 

ឥលូវនេះយើងមកស្គាល់អំពីប្រវត្តិខ្លះៗរបស់ព្រះនាងវិញម្តង ។ Rachel Meghan Markle កើតនៅថ្ងៃទី ០៤ ខែសីហា ឆ្នាំ ១៩៨១ ហើយគាត់គឺជាអតីតតារាសម្តែងជនជាតិអាមេរិច និងជាសមាជិករបស់ British royal family ផងដែរ ។ 

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

គាត់បានកើតនៅទីក្រុងឡូសអាន់ជឺឡេស កាលីហ្វញ៉ា ហើយរឿងនៅសកលវិទ្យាល័យ Northwestern ក្រោយមកក៏បញ្ចប់ការសិក្សានៅក្នុងឆ្នាំ ២០០៣ ។ Meghan បានចាប់ផ្តើមសម្តែងជាតួតូចតាចតាមរយៈខ្សែភាពយន្តខ្លីៗនៅក្នុងឆ្នាំ ២០១១ ។ ក្រោយមកគាត់ត្រូវបានគេស្គាល់កាន់តែច្រើនឡើងដោយសម្តែងជានាង Rachel Zane នៅក្នុងរឿងភាគមួយដែលមានចំណងជើងថា Suits ។ 

នៅក្នុងឆ្នាំ ២០១៧ គាត់បានប្រកាសភ្ជាប់ពាក្យជាមួយនិងព្រះអង្គម្ចាស់ពៅរបស់ចក្រភពអង់គ្លេស ព្រះនាម Prince Harry ។ នៅក្នុងឆ្នាំ ២០១៨ គាត់ត្រូវបានគេដាក់បញ្ចូលឈ្មោះនៅក្នុងទស្សនាវដ្តី Time ក្នុងបញ្ជីដ៏ល្បីឈ្មោះមួយថា "100 Most Influential People in the World" ។ 

ព្រះនាង Meghan Markle ការពិតទៅជាស្រ្តីមេម៉ាយដែលធ្លាប់ជួបនូវជីវីតលែងលះម្តងរួចមកហើយ ។ មិនត្រឹមតែប៉ុណ្ណោះព្រះនាងមានវ័យច្រើនជាងព្រះអង្គម្ចាស់ដល់ទៅ ៣ ឆ្នាំ ។ 

គួរបញ្ជាក់ឲ្យដឹងថា ព្រះនាង Meghan Markle និងព្រះអង្គម្ចាស់ Harry បានរៀបអភិសេកនៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០១៨ កន្លងទៅនេះ ៕






ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ វីគីភីឌៀ


Tags: Prince Harry Meghan Markle