ព្រះអង្គម្ចាស់ Harry និងព្រះនាង Meghan បានទៅដល់ទឹកដីអូស្ត្រាលី នៃទីក្រុង Dubbo ដែលជាកន្លែងដែលកសិករកំពុងប្រឈមនឹងគ្រោះរាំងស្ងួត ។
នៅក្នុងនោះផងដែរ ព្រះនាង Meghan Markle បានកាន់ឆ័ត្រជូនព្រះអង្គម្ចាស់ Harry ប្រៀបដូចជាគូស្នេហ៍ដ៏គួរឲ្យស្រលាញ់ ។ ហើយព្រះអង្គម្ចាស់ និងព្រះនាងបានធ្វើដំណើរទស្សនកិច្ចនៅប៉ាស៊ីហ្វិកនៅក្នុង Australia, New Zealand, Fiji និង Tonga ។
ព្រះអង្គម្ចាស់បានប្រាប់មនុស្សរាប់ពាន់នាក់ដែលបានមកទស្សនានៅក្នុង Dubbo ដែលមានចម្ងាយ ៣០០ គីឡូពីភាគពាយព្យនៃទីក្រុងស៊ីដនីថា សម្រាប់កន្លែងដែលជួបគ្រោះរាំងស្ងួតបែបនេះ ជាការពិតណាស់ ភ្លៀងគឺពិតជាកាដូដ៏ធំបំផុត ។
ទទ្ទឹមនឹងនេះផងដែរ ព្រះអង្គម្ចាស់ Harry និងភរិយារបស់លោកគឺព្រះនាង Meghan ក៏បានទៅមើលកសិដ្ឋានដែលបានរងគ្រោះ ដោយគ្រោះរាំងស្ងួត ។ ហើយព្រះអង្គម្ចាស់ Harry បានរំឭកពីការស្នាក់នៅរបស់គាត់នៅកសិដ្ឋានអូស្រ្តាលីមួយកាលពី ១៥ ឆ្នាំមុន ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ khmertimes