CamNews

តារា 

តើមិត្តប្រុសរបស់នាង Kimberley មានអារម្មណ៍បែបណា ក្រោយឃើញរូបថតអោបគ្នារបស់សង្សារជាមួយប្រុសផ្សេង?

ព័ត៌មានកំសាន្ត ៖ តារាសម្តែងរូបសង្ហា និងក្រមុំរូបស្រស់បានចូលរួមសម្តែងនៅក្នុងរឿងភាគថ្មី នឹងធ្វើទស្សនិកជនប្លែកភ្នែក និងចាប់អារម្មណ៍បំផុតនៅក្នុងរឿងនេះ ។ 

បុរសសង្ហាលោក James Chirayu និងកញ្ញារូបស្រស់ Kimberly ត្រូវបានលេចលឺដំណឹងថា កំពុងតែថតរឿងភាគថ្មីជាមួយគ្នា ដែលនឹងចាក់បញ្ចាំង នាពេលឆាប់ៗនេះទៀតផង ។

ហើយនៅក្នុងសាច់រឿងនោះគឺ អាចនឹងមានភាពស្និទ្ធិស្នាលគ្នា និងឈុតឆាកផ្អែមល្អែមជាច្រើនទៀត ។ ភ្លាមៗនោះបានធ្វើឲ្យអ្នកកាសែតចោតសួរលោក James Chirayu ថា តើនៅពេលដែលលោកសម្តែងជាតួឯកប្រុសជាមួយនិង មិត្តស្រីរបស់លោក Mark prin បែបនេះតើមិនខ្លាចលោកកើតមានចិត្តប្រច័ណ្ទទេ? ក្រោយមកតារាសម្តែងវ័យ ២២ ឆ្នាំលោក James Chirayu បានឆ្លើយតបទាំងទឹកមុខញញឹមថា នេះគឺជាតួនាទីរបស់ខ្ញុំដែលត្រូវសម្តែងរឿង ហើយចំណែកឯបង Kimberly វិញខ្ញុំចាត់ទុកគាត់ត្រឹមជាបងស្រីប៉ុណ្ណោះ ហើយខ្ញុំក៏សង្ឃឹមថា បង Mark prin និងយល់រឿងនេះបានច្បាស់ ចំពោះការបែងចែករឿងការងារ និងរឿងស្នេហា ៕







ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ sanook