CamNews

តារា 

នារីៗរូបស្រស់ទាំង ៣ ដួង ដែលកាត់ម៉ូតសក់ឡូយ និងគួរឲ្យស្រលាញ់ជាងគេ

ព័ត៌មានកំសាន្ត​ ៖ គ្រប់នារីៗទាំងអស់តែងតែប្រាថ្នាឲ្យសក់របស់ខ្លួនមានសំណើម និងមានទម្ងន់ជានិច្ចទើបងាយស្រួលក្នុងការថែរក្សា និងមិនចាំបាច់ចំណាយពេល និងថវិកាច្រើន ។

សក់វែង ឬ សក់ខ្លីតែងតែអាស្រ័យទៅលើទំរង់មុខរបស់មនុស្សម្នាក់ៗថា តើខ្លួនឯងនិងអ្នកដទៃមើលមកអ្នកកាត់សក់បែបណាទើបសាកសមនិងទំរង់មុខ ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ Sanook! Women បានឲ្យដឹងថា គេសង្កេតឃើញនារីៗ ៣ នាក់ដែលកាត់ម៉ូតសក់ (សេស) ឡូយ និងគួរឲ្យស្រលាញ់ជាងគេ នៅក្នុងនោះក៏រួមមានទាំងតារាស្រីដែលកំពុងតែល្បីឈ្មោះខ្លាំងនៅក្នុងវិស័យសិល្បៈប្រចាំប្រទេសថៃដែរ នោះគឺនាង Kimberley ដែលជាតារាសម្តែងជាតួចិត្តអាក្រក់ និងឆ្នាស់ជានិច្ច ប៉ុន្តែការពិតវិញនាងគឺជាមនុស្សម្នាក់ដែលកំប្លុកកំប្លែង និងគួរឲ្យស្រលាញ់ខ្លាំងណាស់ ។ 

តោះកុំចំណាយពេលយូរទៀតអីទៅទស្សនារូបថតរបស់ នារីៗរូបស្រស់ទាំង ៣ ដួង ដែលកាត់ម៉ូតសក់ (សេស) ឡូយ និងគួរឲ្យស្រលាញ់ជាងគេជាមួយ Camnews ទាំងអស់គ្នា ៕





ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ sanook