CamNews

តារា 

នាង ភិន សុដាលីស កំពុងត្រៀមទទួលសមាជិកថ្មី ចូលគ្រួសារ

តារាខ្មែរ ៖ តារាសម្តែងរូបស្រី នាង ភិន សុដាលីស បានធ្វើឲ្យអ្នកនិយមលេងអិនធឺណិត និងអ្នកដែលនៅលើបណ្តាញសង្គមហ៊្វេសប៊ុក នាំគ្នាចែកចាយរូបថតរបស់នាងដែលត្រៀមនិងសម្រាលកូននៅក្នុងផ្ទៃ ហើយក៏មានមនុស្សជាច្រើនបាននាំគ្នាជូនពររូបនាងឲ្យសម្រាលកូនដោយសុវត្ថិភាពជាមួយសុខភាពល្អទាំងម្តាយទាំងកូនថែមទៀតផង ។ 

ដោយយោងតាម Status ពីគណនី Instagram ផ្ទាល់របស់នាងបានឲ្យដឹងថា​ នាង ភិន សុដាលីស​ បានបង្ហោះកាលពីប៉ុន្មានម៉ោងមុនថា​ "ជួបគ្នាឆាប់ៗណា" រួចហើយក៏ធ្វើឲ្យក្រុមអ្នកគាំទ្ររបស់នាង និងមនុស្សជាច្រើនទៀតនាំគ្នាចែកចាយរូបរបស់នាង ។ 

គួរបញ្ជាក់ឲ្យដឹងថា​ កូនដែលនៅក្នុងផ្ទៃរបស់នាង ភិន សុដាលីស គឺជាកូនស្រីដែលនាងត្រៀមនឹងដាក់ឈ្មោះថា Katherina ៕








ដោយ ៖ គន្ធា


ប្រភព ៖ IG