CamNews

តារា 

ភិន សុដាលីស សង្ស័យថាកំពុងតែមានស្នេហាថ្មីជាមួយនិងអ្នកក្បែរខ្លួន ​ក្រោយលេចធ្លាយរូបអោបគ្នាយ៉ាងស្អិត!

ព័ត៌មានកំសាន្ត ៖ តារាសម្តែងស្រី អ្នកនាង ភិន សុដាលីស​ ក្រោយស្ងប់ស្ងាត់រឿងជាមួយនិងអតីតស្វាមីពេលនេះក៏ស្រាប់តែជួបរឿងនឹកស្មានមិនដល់ជាថ្មីម្តងទៀតថា រូបនាងកំពុងតែមានទំនាក់ទំនងស្នេហាជាថ្មីម្តងទៀត បន្ទាប់ពីលេចធ្លាយរូបថតអោបគ្នាយ៉ាងស្អិត ។ 

ដោយយោងតាមរូបថតដែលតារាស្រីរូបនេះបានបង្ហោះនៅលើគណនី instagram បានឲ្យដឹងថា របស់តារាស្រីរូបនេះ បានបង្ហោះរូបស្និទ្ធស្នាលជាមួយនឹងបុរសសង្ហាម្នាក់ ហើយថែមទាំងអោបនាងយ៉ាងណែន ប្រៀបដូចនឹងគូស្នេហ៍ថ្មីថ្មោង ទើបនឹងស្រលាញ់គ្នាយ៉ាងចឹង ។

នៅក្នុងនោះផងដែរ អ្នកនាង ភិន សុដាលីស ក៏បានភ្ជាប់មកជាមួយនិងចំណងជើងថា "ពេលខ្លះក៍ហត់នឿយខ្លាំងណាស់ នឿយរហូតទាល់តែចង់អោបនរណាម្នាក់អោយណែនៗ ហើយយំហូរទឹកភ្នែកចេញមក ហើយម្នាក់នោះក៍និយាយមកកាន់យើងថា មិនអីទេណា ខ្ញុំនៅត្រង់នេះ ❤️ #អរគុណ" ។ ពិតជាផ្អែមល្អែមខ្លាំងណាស់ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយចុះ យើងក៏នៅមិនទាន់សូមការបំភ្លឺពីសមីខ្លួនគេនៅឡើយទេ ហើយចុះ Fans គិតយ៉ាងណាដែរចំពោះរឿងនេះ? 







ដោយ ៖ គន្ធា


ប្រភព ៖ IG