CamNews

តារា 

តារាស្រី Cheung ហួសចិត្ត បន្ទាប់ពីអ្នកបំរើផ្ទាល់ខ្លួន សារភាពពីមូលហេតុ ដែលបានលួចវត្ថុមានតម្លៃរបស់នាង

ព័ត៌មានកំសាន្ត ៖ ដោយយោងតាមរបាយការណ៍ពីគេហទំព័រ Hong Kong បាននិយាយថា អ្នកបំរើជនជាតិ ឥណ្ឌូនេស៊ី ត្រូវបានចោទប្រកាន់ពីបទ លួចយកចិញ្ចៀនពេជ្រ និង កាបូប និងអីវ៉ែអីវ៉ាន់ជាច្រើនទៀតរបស់តារាស្រី Cecilia Cheung ថែមទៀតផង ។ 

គួរបញ្ជាក់ឲ្យដឹងថា អ្នកបំរើរបស់តារាស្រី Cecilia Cheung ទើបតែត្រូវបានបញ្ចប់កិច្ចសន្យា កាលពីថ្ងៃអង្គារ ហើយក៍បានចាកចេញពីផ្ទះល្វែងដ៍ប្រណិតរបស់តារាស្រី Cecilia Cheung ថែមទាំងបានលួចយកទ្រព្យសម្បត្តិជាច្រើនរបស់ Cheung ថែមទៀងផង ។ 



អ្នកបំរើរបស់នាងបានសារភាពថា នាងបានលួចរបស់របបជាច្រើនរបស់ តារាស្រី Cecilia Cheung ដែលមានដូចជា ក្រមាបង់ក ចិញ្ចៀន ២វង់ កងដៃ ៤ ខ្សែក២ខ្សែ ស្បែកជើង ៣ គូ និងកាបូបស្អាតដល់ទៅ ៣ នៅក្នុងផ្ទះល្វែងរបស់តារាស្រី Cecilia Cheung ដែលត្រូវជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ តារាស្រី Cecilia Cheung ​កាលពីខែកុម្ភៈ ដែលឈាងជិតដល់ខែមិនា ។ នាងបានសារភាពទៀតថា នាងធ្វើបែបនេះដោយសារតែមានចិត្តគំនិតលោភលន់ពេក ។ 

ហើយទីបំផុត អ្នកបំរើម្នាក់នោះក៍ត្រូវបានសរុបឲ្យជាប់ទោសពីបទលួចទ្រព្យសម្បត្តិរបស់អ្នកដទៃ ដោយចេតនា និងបង់ប្រាក់ពិន័យរហូតដល់ទៅ ៨០,០០០ មុីនដុល្លារ ៕




ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ lollipop