CamNews

តារា 

តារាសម្តែងស្រី ហុងកុង នាំកូនៗដើរកំសាន្ត នៅ សឹង្ហបុរី និង ប៉ាតាយ៉ា ដើម្បីសាទរ បុណ្យចូលឆ្នាំចិនកន្លងទៅ

ព៍ត័មានកំសាន្ត ៖ កូនប្រុសរបស់ cecilia cheung ដែលមានឈ្មោះ Lucas និង quintus ប្រហែលជាអ្នកដំណើរដែលវ័យក្មេង​ ទទួលបានភាពសប្បាយរីករាយខ្លាំងបំផុត។

តារាសម្តែងស្រី ហុងកុង នាង Cecilia cheung ស្រឡាញ់ និងចូលចិត្ត ជាខ្លាំង ក្នុងដំណើរកំសាន្ត នាំកូនៗរបស់នាងទៅដើរលេង។ ជាក់ស្តែង កាលពីថ្ងៃទី ១២ កន្លងទៅនេះ តារាសម្តែងស្រីរូបនេះ បាននាំកូនតូចរបស់ខ្លួន ទៅដើរលេងកំសាន្តនៅ សឹង្ហបុរី ក៏ដូចជា ប៉ាតាយ៉ា ប្រទេសថៃ ដើម្បីអបអរ បុណ្យចូលឆ្នាំថ្មី ។ ប្រជុំរូបភាព ដើរកំសាន្តរបស់ ពួកគេ ពិតជាចាប់អារម្មណ៍ និងគួរជាទីទាក់ទាញជាខ្លាំង ពោលជាប្រជុំរូបភាព ដំណើរកំសាន្តសប្បាយខ្លាំង ម្តាយជុំកូន ខណៈកូនតូច Quintus មានពេលមួយនោះ បាន ព្យាយាមទាញអាវរបស់ម្តាយ ប្រទាញប្រទង់ជាខ្លាំង ព្រោះតែចង់នៅស្និទ្ធជិតម្តាយគ្រប់ពេលវេលា ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ អាស៊ីវ័ន