CamNews

តារា 

ត្រឹមតែមេម៉ាយក៏ពិតមែន ប៉ុន្តែតារាថៃរូបនេះ ពិតជាមានសំណាងណាស់ ដែលអ្នកក្រោយស្រលាញ់នាងដោយស្មោះ!

ព័ត៌មានកំសាន្ត ៖​ ជីវិតជាគូគឺមិនប្រាកដថា អ្នកដំបូងដែលយើងគិតថា អាចរស់នៅជាមួយអស់មួយជីវិត ប៉ុន្តែប្រសិនបើមនុស្ស ២ នាក់មិនបានស្វែងយល់ចិត្តគ្នាបានច្រើន​ ពួកគេនឹងមិនអាចបន្តទំនាក់ទំនងនោះឡើយ ដូច្នេះក៏ត្រូវបង្ខំចិត្តចែកផ្លូវគ្នាទាំងវ័យក្មេង ។ 

វាគឺមិនខុសពីជីវិតគូរបស់តារាសម្តែងស្រី Ornjira Lamwilai ដែលត្រូវបានបែកបាក់ទាំងវ័យក្មេង ប៉ុន្តែសំណាងដែរ នាងបានជួបបុរសម្នាក់ដែលចេះថែទាំរូបនាងបានយ៉ាងល្អ ទោះបីគេជាអ្នកចូលមកក្នុងជីវិតរបស់នាងយឺតបន្តិចមែន តែធ្វើឲ្យនាងមានក្តីសុខជាងអ្នកមុនឆ្ងាញណាស់ ។ 

យោងតាមបកស្រាយពីគេហទំព័រផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា នាង Ornjira Lamwilai និងគូស្នេហ៍បានដឹកដៃគ្នាទៅលេងនៅឯប្រទេស ឥណ្ឌា ពោរពេញទៅដោយភាពផ្អែមល្អែមជាទីបំផុត ព្រមទាំងបង្ហោះរូបថតជាច្រើនសន្លឹកនៅលើគណនី Instagram ថែមទៀតផង ។ តារាថៃស្រីរូបនេះបាននិយាយយ៉ាងមានក្តីសុខថា "គិតតែពីថតរូបឲ្យគេរហូត អត់ព្រមគិតពីខ្លួនឯងខ្លះទេ" យើងឃើញថា សូម្បីតែអ្នកអានក៏មានក្តីសុខណាស់ទៅហើយ ចុះទម្រាំសាមីខ្លួនទៀត មិនដឹងរំភើបដល់ថ្នាក់ណាទេ ។ 

គួរបញ្ជាក់ឲ្យដឹងថា ថ្វីត្បិតតែនាង Ornjira Lamwilai ត្រឹមតែមេម៉ាយក៏ពិតមែន ប៉ុន្តែតារាថៃរូបនេះ ពិតជាមានសំណាងណាស់ ដែលអ្នកក្រោយស្រលាញ់នាងដោយស្មោះ និងយោគយល់អាធ្យាយស្រ័យនាងគ្រប់កាលៈទេសៈ ៕








ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar