ព័ត៌មានកំសាន្ត ៖ តារាសម្តែងស្រីម្នាក់ថែមទាំងជាតារាម៉ូដែលផងរបស់ប្រទេសថៃ នាង Ornjira Lamwilai បានធ្វើឲ្យទស្សនិកជនជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនិងថ្ងៃកំណើតរបស់នាង បន្ទាប់ពីបែកធ្លាយប្រវត្តិរបស់នាងកាលពីពេលថ្មីៗនេះ ។
ថ្ងៃកំណើតរបស់នាង Ornjira Lamwilai គឺជាថ្ងៃពិសេសដែលយុវវ័យជាច្រើននិយមហៅថា ថ្ងៃបុណ្យសង្សារ ប៉ុន្តែការពិតទៅ ថ្ងៃ ១៤ កុម្ភៈគឺជាថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ ប៉ុន្តែមិនមែនសំដៅទៅលើសង្សារតែម្យ៉ាងនោះទេ ផ្ទុយទៅវិញគឺសំដៅទៅលើ សេចក្តីស្រលាញ់ចំពោះប៉ាម៉ាក ដែលជាអ្នកមានគុណជាងគេនៅលើលោក, បងប្អូនគឺជាថែទាំងយើង និងតម្រង់ឲ្យយើងដើរផ្លូវល្អ, មិត្តភក្តិជាអ្នកដែលជំរុញទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមឲ្យយើងនៅពេលដែលអ្នកមានអារម្មណ៍ថា ឯកការ ឬ មិនសប្បាយចិត្ត និងមនុស្សជាច្រើនទៀតដែលនៅជុំវិញខ្លួនអ្នក បើនិយាយសរុបមកវិញថ្ងៃ ១៤ កុម្ភៈគឺជាថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ចំពោះមនុស្សដែលនៅជុំខ្លួនយើងផ្ទាល់ ។
គួរបញ្ជាក់ឲ្យដឹងថា តារាស្រីរូបនេះ កើតនៅថ្ងៃទី ១៤ កុម្ភៈ ហើយសព្វថ្ងៃនេះនាងមានអាយុ ៣១ ឆ្នាំទៅហើយ ប៉ុន្តែសម្រស់មិនចាញ់ក្មេងអាយុ ១៨ ប៉ុន្មានទេ ហើយនិយាយអំពីសាច់វិញគឺ សខ្ចីដូចសំឡីយ៉ាងចឹង ៕
-ចុចអាន ៖ ងាប់ហើយ! អាយុច្រើនមែនពិត ប៉ុន្តែសាច់នៅសខ្ចីដូចសំឡីដដែល ហើយស្លៀកសិចសុីកប់
-ចុចអាន ៖ ការពិតចឹងសោះ! បានជា James Jirayu សង្ហាដល់ម្លឹង!
ដោយ ៖ គន្ធា
ប្រភព ៖