CamNews

តារា 

ស្ងាត់ៗ! សង្សារចាស់ Mario នាំស្វាមីនិងកូនស្រី មកលេងប្រទេសកម្ពុជា !

ព័ត៌មានកំសាន្ត ៖ តារាសម្តែងស្រីល្បីឈ្មោះមួយដួងដែលត្រូវបានគេស្គាល់ឈ្មោះរបស់នាងថា gubgib ដែលត្រូវភរិយាបណ្តូលចិត្តរបស់លោក Bie kpn ព្រមទាំងជាអតីតមិត្តស្រីរបស់កំលោះសង្ហាក្នុងដួងចិត្តរបស់ក្រមុំៗគឺ លោក Mario maurer ដែលជាតារាល្បីលំដាប់ជួរមុខរបស់ប្រទេសថៃតែម្តង ។ 

ដោយយោងតាមការបង្ហោះរូបតារាថៃរូបនេះបានឲ្យដឹងថា រូបនាងបានបង្ហោះរូបថតកូនស្រីដោយជាប់នៅផ្ទៃខាងក្រោយ គឺត្រូវមហាជនដឹងថា គឺជាព្រំដែនបោយប៉ែត ដោយភ្ជាប់មកជាមួយនិងចំណងជើងថា "Good Bye Cambodia " គឺមានន័យថា "លាហើយកម្ពុជា" ។ បន្ទាប់ពីបង្ហោះមិនបានប៉ុន្មានផងស្រាប់តែក្រុមអ្នកគាំទ្រជាច្រើននៅកម្ពុជា បង្ហាញអារម្មណ៏សោកស្តាយក្រោយមិនបានជួបគ្រួសារដ៏មានសុភមង្គលនេះនៅខាងក្រៅ និងថតរូបជាមួយគ្នា ព្រោះភាគច្រើននៃ Fans ស្រលាញ់និងចង់ឃើញមុខជាងគេ គឺកូនស្រីរបស់តារាល្បីទាំងពីរដួងនេះតែម្តង ។ 

តែមិនថ្វីត្បិតទេ ក្រុមអ្នកគាំទ្រសង្ឃឹមថា ថ្ងៃក្រោយនាង​ gubgib និងស្វាមីគឺ លោក Bie kpn ព្រមទាំងកូនស្រីនាង Pao Pao នឹងមកទស្សនាប្រទេសកម្ពុជាជាថ្មីម្តងទៀត នៅថ្ងៃណាមួយជាក់ជាមិនខាន ហើយក៏សង្ឃឹមថានឹងបានថតរូបជាមួយនិងកូនស្រីដ៏គួរឲ្យក្នាញ់របស់ពួកគេផងដែរ ៕






ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Bie kpn gubgib Mario maurer