CamNews

ព័ត៌មានជាតិ 

តុលាការកោះហៅ មន្រ្តី​អាវុធហត្ថ ៤នាក់ មក​សួរនាំ​សង្ស័យ​ពាក់ព័ន្ធ រឿង​ជំរិត​ទារលុយ ៦ពាន់ដុល្លារ

ក្រចេះ៖ មន្រ្តីអាវុធហត្ថខេត្តក្រចេះ៤នាក់ ត្រូវបានព្រះរាជអាជ្ញា កោះហៅមកសាកសួរ សង្ស័យ​ពាក់​ព័ន្ធរឿងជំរិតទារប្រាក់ ៦០០០ដុល្លារ ពីឈ្មួញរកស៊ីម្នាក់ជិះរថយន្ត លុច្សស៊ីល៤៧០ នៅ​ចំណុច​ស្រែ​ស្បូវ ស្រុកសំបូរ ខេត្តក្រចេះកាលប៉ុន្មានថ្ងៃមុននេះ នេះបើ​តាម​ប្រភព​ពីមន្រ្តី​ជាន់​ខ្ពស់​ខេត្ត​ក្រចេះ​ បានថ្លែងឲ្យដឹងថា នៅថ្ងៃទី០៣ ខែតុលានេះ ។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា អាវុធហត្ថទាំង ៤នាក់ មាន​ម្នាក់​ជា​មេបញ្ជាការ​រងអាវុធហត្ថខេត្ត​ក្រចេះ ឈ្មោះ ម៉ុត វណ្ណៈ និង៣នាក់ទៀតជាប្រធាន និង អនុប្រធានស្នាក់ការ ដែលជាបងប្អូន ម៉ុត វណ្ណៈ ចំណែកឈ្មួញរកស៊ី និង​ជាជន​រង​គ្រោះ​ដែល​ត្រូវ​បាន PM ទាំង៤នាក់ឃាត់ខ្លួនអស់ ២ថ្ងៃ១​យប់ មានឈ្មោះ ឡុង ៕


ផ្ដល់សិទ្ធិដោយ៖​ ដើមអម្ពិល 


Tags: social news Krate Cambodia