CamNews

តារា 

Taemin ពី SHINee មោទភាព ថតឲ្យទំព័រមុខ ទស្សនាវដ្តី Singles ខណៈចេញអាល់ប៊ុមទោស លើកដំបូង

ព័ត៌មានកំសាន្ត ៖ Taemin សមាជិកក្រុម SHINee បានថតរូប អោយគ្របមុខទស្សនាវដ្តី 'Singles'!!!

Taemin បាននិយាយអំពីអាល់ប៊ុមចម្រៀងទោល ដំបូងរបស់គាត់ថា Press វាគឺជាអាល់ប៊ុម ពេញលេញជាមួយនឹងបទចម្រៀងចំនួន 10បទ ដែលខ្លួនខ្ញុំផ្ទាល់បានចូលរួម យ៉ាងច្រើន ហើយខ្ញុំ បានធ្វើការនៅលើការប្រមូលផ្តុំនៃបទចម្រៀងនេះ។ ជាលទ្ធផល អាល់ប៊ុម នេះបានបង្ហាញ អោយឃើញពីសមត្ថភាពដ៏ច្រើនរបស់ខ្ញុំ។



គាត់បាននិយាយថា ចំណងជើងបទចម្រៀង របស់គាត់ "Press My Number " គឺជាបទចម្រៀង បែប Urban pop dance song  ដែលបានធ្វើការសហការណ៍រួមជាមួយនឹងតារាចម្រៀងអាមេរិក Bruno Mars​ ក៏ដូចជាក្រុមផលិតករ The Stereotypes ។
សមត្ថភាពរាំរបស់ខ្ញុំ បានផ្លាស់ប្តូរជាច្រើនលើកច្រើនសា បន្ទាប់ពីអនុវត្តន៍ជាច្រើនជាមួយនឹងក្រុមរាំ។​

 




 

លោកថែមទាំងបាន ជ្រើសរើសយក Kai ដែលជាសិល្បៈករមួយរូប មកធ្វើការ ជាមួយ លោកបានលើកឡើងថា ខ្ញុំចង់ធ្វើការជាមួយមិត្តភក្តិរបស់ខ្ញុំ។ ខ្ញុំគិតថា ប្រសិនបើខ្ញុំធ្វើការជាមួយនឹងមិត្តភក្តិជិតស្និទ្ធតាំងពីពួកយើងធ្លាប់ជា អ្នកហាត់រៀនជាមួយគ្នា ដូច្នេះ ខ្ញុំអាចនឹងមានលទ្ធផលប្រកបដោយភាពស្វាហាប់ ជាក់ជាមិនខាន ។


ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ allkpop