CamNews

តារា 

Taemin ពីក្រុម SHINee បង្ហើបឲ្យដឹង ពីភាពភ័យខ្លាចរបស់ខ្លួន គ្រប់ពេលឡើងឆាក

ព័ត៌មានកំសាន្ត ៖ ជាផ្នែកមួយនៃការផ្សព្វផ្សាយ អាល់ប៊ុលទោលរបស់លោក Taemin បានបង្ហាញ
ព័ត៌មានតិចតួចដ៏គួរអោយចាប់អារម្មណ៍ អំពី សំលៀកបំពាក់  របស់គាត់ ក្នុងអំឡុងពេលនៃការ ផ្សព្វផ្សាយ ជាមួយ ក្រុម SHINee។

មានវត្តមាននៅប៉ុស្តិ៍ វិទ្យុ Kim Chang Ryul Old School Radio នៅថ្ងៃទី ២ ខែមីនា Taemin ត្រូវបានគេចោទសួរអំពី សំលៀកបំពាក់ល្បី របស់គាត់ ជាពិសេសសាកសួរអំពី ខោរបស់គាត់ អ្វីដែលគួរឲ្យកត់​សម្គាល់ និងចាប់អារម្មណ៍ គាត់បានសារភាពថា គាត់ខ្លាចបំផុតពីការ រហែកខោ គ្រប់ពេលដែលគាត់ នៅលើឆាក។ លោកបន្ថែមទៀតថា គុណភាពនៃ ក្បាច់រាំ របស់ពួកគេ កើនឡើងទ្វេដង ដែលជាញឹកញ៉ាប់បានធ្វើឲ្យខោរបស់គាត់រហែក។ បើនិយាយត្រលប់មកវិញ Taemin ជាញឹកញ៉ាប់ក៏ធ្លាប់ប្រឈមនឹងការរហែកខោលើឆាកដូចគ្នាដែរ ខណៈបណ្តាតារាចម្រៀងស្រី ភាគច្រើនមានពាក្យចចាមអារ៉ាម ថាប្រឈមនឹង ការរបូតរ៉ូបនៅលើឆាក៕







 

ប្រែសម្រួល ៖ គន្ធា

 

ប្រភព ៖ koreaboo


Tags: Taemin SHINee