CamNews

តារា 

ជីវប្រវត្តិ របស់តារាចម្រៀង Rap ដ៏ជោគជ័យ Lil Wayne

លោកអ្នកប្រហែលជាធ្លាប់ស្គាល់តារាចម្រៀង Rap អាមេរិក Lil Wayne ហើយមើលទៅ ហើយក៏
មានមនុស្សមួយចំនួន ក៏មិនសូវជាចូលចិត្តតារារូបនេះប៉ុន្មាននោះទេ។ តែថ្ងៃនេះយើងចង់នាំអ្នក
ទាំងអស់គ្នាអោយបានដឹងពីជីវិតពិតរបស់ Lil Wayne តាំងពីក្មេងរហូតមកដល់ជោកជ័យក្នុងជីវិត
ពេលនេះ។

Lil Wayne ត្រូវបានគេស្គាល់ថាជាតារាចម្រៀង Rap របស់ Cash Money Records ហើយក៏មានភាគ
ហ៊ុនក្នុងក្រុមហ៊ុនផលិតចម្រៀងនេះក្រាស់ក្រែលផងដែរ ឈ្មោះពេញរបស់គេគឺ Dwayne Michael
Carter, Jr
តារា Rap រូបនេះកើតនាថ្ងៃទី ២៧ កញ្ញា ១៩៨២ មកដល់ពេលនេះមានអាយុ ៣០ ឆ្នាំ
គត់ជីវិតរបស់គេគឺជាជីវិតឈឺចាប់មួយ ជាកូនប្រុសទោលនៅក្នុងក្រុមគ្រួសារក្រីក្រមួយដែលរស់នៅ
ទីក្រុង New Orleans រដ្ឋ Louisiana សហរដ្ឋអាមេរិក។

Wayne ត្រូវបានឪពុករបស់គេបោះបង់ចោល ដោយលះលែងជាមួយម្ដាយរបស់គេ នៅពេលដែល
គេមានអាយុ ២ ឆ្នាំ ហើយជីវិតរបស់គេបានធំធាត់មកជាមួយ និងអំពើហិង្សា ទោះបីជាឪពុកម្ដាយ
របស់គេបានលះលែងគ្នាហើយក្ដី ក៏ឪពុករបស់គេនៅតែចាត់ទុកម្ដាយរបស់គេ ជាឧបករណ៍វាយ
តប់ម្ដងម្កាល ហើយរូបភាពដ៏ឃោរឃៅនេះបាន បន្តរស់នៅជាមួយគេអស់រយៈពេលជាច្រើនឆ្នាំ។

ឆ្នាំ ១៩៩១ ក្នុងវ័យ ៩ ឆ្នាំដែលគ្រាន់តែជាកូនក្មេង មួយរូបនោះ គេបានបង្ហាញសមត្ថភាពក្នុងការ
ច្រៀង Rap រហូតដល់បានជាប់ជាក្ដិបតារាមួយរូបក្នុងផលិតកម្ម Cash Money Records របស់បង
ប្អូន Baby & Slim William។ ដោយសារតែជាក្មេង ដែលចាប់ផ្ដើមប្រឡូក ក្នុងការប្រើសមត្ថភាពរក
លុយគេតែងតែចង់ចេះចង់ដឹង ហេតុនេះហើយអ្វីដែលមិនគួរអោយភ្ញាក់ផ្អើលនោះគឺ Wayne បាន
បាត់បង់ព្រហ្មចារីនាអាយុ ១១ ឆ្នាំ អ្នកគិតទៅមើលថាតើ ១១ ឆ្នាំវាសមស្របដែរឬទេសម្រាប់ក្មេង
ប្រុសម្នាក់ប្រឡូកក្នុងការរួមភេទ? មិនត្រឹមតែបែបនេះនោះទេ ក្នុងវ័យ ១១ ឆ្នាំគេក៏បានស្គាល់រស
ជាតិសេពគ្រឿងញៀនផងដែរអ្វីៗទាំងអស់ ត្រូវបានក្លាយជារឿងធម្មតាចំពោះ Wayne ក្នុងវ័យ
១១ ឆ្នាំ។

ទោះយ៉ាងណាក្នុងវ័យ ១១ ឆ្នាំនេះគេនៅតែជាក្មេងក្រោមបង្គាប់ម្ដាយនៅឡើយ។ ១៩៩៤ គេបន្ត
ជាមួយនឹង Cash Money Records ក្នុងវ័យ ១២ នេះគេសឹងតែបាត់បង់ជីវិតដោយសារតែរពឹសដៃ
លេងកាំភ្លើងរបស់ម្ដាយគេ តែដោយសារតែជីវិតថ្លៃទើបអាចនៅរស់នៅមកដល់សព្វថ្ងៃ។

Wayne បានចូលរួមជាមួយនឹងក្រុម Hot Boys ជាក្រុមចម្រៀង Rap របស់ Cash Money នាឆ្នាំ ១៩
៩៦ ក្រោយពេលដែលបានដាក់ចិត្តឈប់រៀននាឆ្នាំ ១៩៩៦ ហើយមកគិតច្បាស់លាស់ជាមួយនឹងអា
ជីពជាអ្នកចម្រៀង។ ២ ឆ្នាំក្រោយពីការចូលរួមជាមួយក្រុម Hot Boys ជាមួយនឹងជោកជ័យដ៏សម្បើម
អ្វីដែលមិនគួរអោយជឿបានកើតឡើងសារជាថ្មី មិត្តស្រីរបស់គេដែលស្គាល់គ្នានៅសាលានាង Anto
nia Johnson
 បានប្រសូតបានកូនប្រុសមួយរូបដែលមានសុខភាពល្អ ហើយ Wayne បានក្លាយជា
ឪពុកម្នាក់នៅពេលខ្លួនមានអាយុ ១៦ ឆ្នាំ។

Wayne និងមិត្តស្រី Antonia Johnson បានរៀបការនាឆ្នាំ ២០០៤ តែត្រូវបានបែកបាក់គ្នាវិញនា ២
ឆ្នាំក្រោយរៀបការ ហើយចាប់ពីស្រលាញ់គ្នារហូតដល់រៀបការ និងលះលែងគ្នាទៅវិញនោះគេ
ទាំង ២មានកូនចំនួន ៤ នាក់គឺ Cameron Carter, Reginae Carter, Dwayne Carter III និង Neal
Carter។

អាល់ប៊ុមដំបូងរបស់គេជាតារាចម្រៀងទោលត្រូវបានចេញលក់ក្រោយពេលចួល Hot Boys បាន
៣ ឆ្នាំហើយបានចាកចេញវិញក្នុងឆ្នាំ ១៩៩៩ ដោយបានចេញមកច្រៀងទោលហើយចេញអាល់
ប៊ុមទី ១មានចំណងជើងថា Tha Block Is Hot ដែលជាជោកជ័យពិតប្រាកដទី ១ បំផុតរបស់គេ
ព្រោះក្នុងវ័យ ១៧ ឆ្នាំប៉ុណ្ណោះ គេអាចរកលុយបានរាប់លានដុល្លា និងមានឈ្មោះជាមហាសេដ្ឋី
ទៅហើយ។

ជាអកុសលអាល់ប៊ុមទី ២ Lights Out របស់គេបានធ្វើអោយគេខាតបង់ជាច្រើនដោយសារមិន
ទទួលជោកជ័យដូចអាល់ប៊ុមទី ១ យ៉ាងណាមិញគេមិនចុះចាញ់នោះទេ ក្នុងរយៈពេល ៥ ឆ្នាំពីឆ្នាំ
២០០០ ដល់ ២០០៥ គេបានចេញអាលប៊ុមទោលថ្មីចំនួន ៤ ដែលធ្វើអោយគេនៅតែមានមុខក្នុង
សិល្បះជាតារាចម្រៀង Rap លំដាប់កំពូលមួយរូប។ ក្នុងឆ្នាំ ២០០៨ អាល់ប៊ុម Carter III របស់គេ
បាននាំអោយគេលោតមកលំដាប់កំពូលសារជាថ្មីក្រោយពេលដែលបានធ្វើអោយកក្រើកពិភព
Hip Hop ជាមួយបទ Lollipop អាល់ប៊ុមនេះបានលក់ដាច់អស់ ១.៥ លានបន្ទះក្នុងរយៈពេល ១
សប្ដាហ៍ដែលវាបានក្លាយជាអាល់ប៊ុមតែមួយគត់ក្នុងប្រវត្តិសាស្រ្តដែលក់បានច្រើនជាង ១ លាន
បន្ទះក្នុងរយៈពេល ១ សប្ដាហ៍។

តែបើក្រលេកមកមើល ១ ឆ្នាំមុនពេលគេជោកជ័យវិញនោះគេត្រូវបានចាប់ខ្លួនពីបទទុកដាក់អា
វុធខុសច្បាប់ តែយ៉ាងណាបញ្ហាទាំងនេះមិនអាចធ្វើអោយគេឈប់ពីការដើរលើផ្លូវឆ្ពោះទៅកាន់
ភាពជោគជ័យបាននោះទេ។ ចាប់ពីឆ្នាំ ១៩៩៩ មកដល់ ២០១២ គេបានចេញលក់អាល់ប៊ុមទោល
ចំនួន ៩ និងនៅមាន ២ ទៀតកំពុងរៀបចំដែលអាចចេញនាឆ្នាំ ២០១៣ និង ២០១៥ និងនៅមាន
ការច្រៀង Mixtape ជាច្រើនអាល់ប៊ុមទៀត។ ចំពោះពានរង្វាន់វិញនោះតារារូបនេះទទួលបាន ៨០
ពានក្នុងនោះមាន ១០ ពានជាពានរង្វាន់ Black Entertainment TV (BET) និង ៤ ជាពានរង្វាន់
Grammy។

មកដល់ពេលនេះ Lil Wayne មានវ័យ ៣០ ឆ្នាំហើយលោកក៏បានប្រាប់ផងដែរថា ចម្រៀង
ប្រហែលជាជិតដល់ពេលឈប់ប្រឡូកហើយ ព្រោះគេមានកូនដល់ទៅ ៤ នាក់ដូចនេះហើយ
គួរណាទុកពេលវេលាជាមួយគ្រួសារច្រើនជាជាងនៅ Studio។ Lil Wayne បានផ្ដល់កិច្ចសម្ភា
សន៍ក្នុងកម្មវិធីទូរទស្សន៍មួយនាឆ្នាំទៅមិញថាលោកនឹងធ្វើការលាឈប់ពីសិល្បះនាអាយុ ៣៥
ឆ្នាំព្រោះលោកឆ្អែតឆ្អន់ណាស់ដោយប្រលូកតាំងពីអាយុ ៩ ឆ្នាំមកនោះ ហើយប្រហែលជា
បង្វែរទៅរកស៊ីអ្វីផ្សេងដូចដានចាស់របស់កំពូលតារា Rap ជើងចាស់ Dr. Dre៕

ដោយ៖ ម៉ូកា